Connect with us

ចរាចរណ៍

ជិះម៉ូតូឌុបកូនមកពីប្រឡងចម្រៀង ត្រូវរថយន្ត​បុកកិនស្លាប់ម្នាក់

បានផុស

នៅ

រថយន្តសណ្ដោងធុនធំបើកបុករះម៉ូតូពីរគ្រឿងកិនបុរសម្នាក់ជាឪពុកស្លាប់ក្រោមកង់រថយន្តបែកសាកសពមើលលេងយល់ ឯកូនរងរបួសស្រាល ចំណែកម៉ូតូមួយគ្រឿងទៀតត្រូវរថយន្តកិនពីលើជាប់សំណាងល្អម្ចាស់លោតចេញទាន់។

ហេតុការដ៏រន្ធត់នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០និង២០នាទីយប់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ នៅត្រង់ចំណុចស្ពានអាកាសផ្លូវល្បឿនលឿន តាមបណ្តោយផ្លូវជាតិលេខ៤ ស្ថិតក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សពជនរងគ្រោះជាឪពុកមានឈ្មោះ ង៉ែត ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរជាងដែក ស្នាក់នៅភូមិក្រោល ឃុំកាត់ភ្លុក ស្រុកបរសេដ ខេត្តកំពង់ស្ពឺ។ ចំណែកកូនប្រុសមានឈ្មោះ ខេមរា អាយុជាង១០ឆ្នាំ មុខរបរសិស្ស ស្នាក់នៅជាមួយគ្នា។

តាមសម្ដីសាច់ញាតិជនរងគ្រោះបានប្រាប់ឲ្យដឹងថា មុនកើតហេតុឪពុកនិងកូនបានជិះម៉ូតូមួយគ្រឿងម៉ាកហុងដា ប៊ីតពណ៌ស ពាក់ស្លាកលេខ កំពង់ស្ពឺ1U-0313 ចេញពីស្រុកកំណើតដើម្បីជូនកូនទៅប្រឡងចម្រៀងនៅម្តុំច្បារអំពៅ ហើយក៏បានចូលមកលេងបងប្អូននៅម្ដុំរោងចក្រជុង ជីង នៅខណ្ឌកំបូល ដោយបងប្អូនឲ្យនៅហូបបាយសិនចាំបន្តដំណើរទៅទៀត។ លុះពេលហូបបាយរួចឪពុកក៏បានជិះម៉ូតូឌុបកូនបន្តដំណើរទៅទៀត ដោយធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៤ ទិសដៅពីលិចទៅកើត និងមានម៉ូតូមួយគ្រឿងទៀតម៉ាស្មាក់វី ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ1AW-0065 ជិះដោយបុរសម្នាក់ ធ្វើដំណើរស្របទិសគ្នា ពេលមកដល់ចំណុចកើតហេតុខាងលើ ក៏រថយន្តសណ្ដោងធុនធំមួយគ្រឿងក្បាលពណ៌ស លាយក្រហម ពាក់ស្លាកលេខព្រះសីហនុ3-A-5201 ធ្វើដំណើរមកពីក្រោយបានរេចង្កូតមកបុករះម៉ូតូទាំងពីរគ្រឿងបណ្ដាលឲ្យកិនបុរសជាឪពុកនៅក្រោមកង់រថយន្តបែកសាកសពមើលលេងយល់ ស្លាប់យ៉ាងអាណោចអាធម៌ ចំណែកកូនខ្ទាតចេញរងរបួសស្រាល និងម៉ូតូស្មាក់វីត្រូវរថយន្តកិនពីលើជាប់នៅក្រោមរថយន្តសំណាងល្អម្ចាស់​លោតចេញទាន់ មិនមានរងរបួស។ ភ្លាមនោះតៃកុងរថយន្តឃើញសភាពមិនស្រួលបានបើកទ្វាររថយន្តរត់គេចខ្លួនបាត់ស្រមោល។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្ត និងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់។ ដោយឡែកសពជនរងគ្រោះសមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យនៅស្រុកកំណើតតាមប្រពៃណី៕

អត្ថបទ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤០ នាទី មុន

សិង្ហបុរី និងចិន ចុះហេត្ថលេខាព្រមព្រៀង ទៅលើការចូលប្រទេសគ្នាទៅវិញទៅមក ដោយមិនមានទិដ្ឋាការរយៈពេល ៣០ ថ្ងៃ

សេចក្ដីជូនដំណឹង១ ម៉ោង មុន

វឌ្ឍនៈ ប្រ៊ូ​វើ​រី ដាក់​សម្ពោធ​ម៉ាក​សញ្ញា​គ្រុឌ​ថ្មី គឺ​ស្រា​បៀរ គ្រុឌ ឡៃ ផលិត​ពី​បច្ចេកវិទ្យា​ថ្មី​ចុងក្រោយ រក្សា​នូវ​រសជាតិ​ដើម ស្រាល​ស្រទន់ និង​ស្រស់​បំផុត

សន្តិសុខសង្គម២ ម៉ោង មុន

ផ្តន្ទាទោស​ប្អូន​ថ្លៃ​ដាក់ពន្ធនាគារ ២ ឆ្នាំ ក្រោមរូបភាពបញ្ចុះបញ្ចូលធ្វើមន្តអាគម

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

Breaking News! សមាជិកសភាបក្សកាន់អំណាច កូរ៉េខាងត្បូង ត្រូវជនដៃ ដល់អាយុ ១៥ ឆ្នាំយកដុំថ្មវាយបែកក្បាល

ព័ត៌មានជាតិ២ ម៉ោង មុន

ជាង ៣០ ឆ្នាំ KOICA ផ្តល់ជំនួយជាង ៣៦០ លានដុល្លារដល់កម្ពុជា អភិវឌ្ឍន៍ ៤ វិស័យ

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

ក្មេងស្រីហ្វីលីពីន-កូរ៉េ ដែលត្រូវសេដ្ឋីឌូបៃយកទៅចិញ្ចឹម ពេលនេះមានស្ថានភាពបែបណាហើយ?

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

លេចមុខតួឯកប្រុសក្នុងរឿង “កងដៃចាំស្នេហ៍” ស្នាងភ្នួស​ សុំឲ្យគ្រប់គ្នាអហោសិកម្ម

ចរាចរណ៍៥ ថ្ងៃ មុន

ករណី​បុករះ​ស្លាប់​៤នាក់​នៅ​ស្ពាន​អាកាស​ឫស្សី​កែវ​ មាន​ម្នាក់​ជា​និស្សិត​ពូកែ​ជំនាញ​ស្ថាបត្យកម្ម និង​នគរូបនីយវិទ្យា

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

យន្តហោះក្រុមហ៊ុនអាកាសចរណ៍ Jetstar មួយគ្រឿង បុកគ្នាជាមួយរថយន្តសន្តិសុខអាកាសយាដ្ឋាន

ព័ត៌មានជាតិ៥ ថ្ងៃ មុន

គម្រោង​ទឹកស្អាត​ធំបំផុត​ចាយ​ទុនជាង ១០០ លាន​​ដុល្លារ​នៅ​បាក់ខែង ​គ្រោង​​ចាប់ផ្តើម​សាងសង់​

Sokha Hotels

ព័ត៌មានពេញនិយម