ចរាចរណ៍
រថយន្តក្រុមតន្ត្រីក្រឡាប់អូសជាង៣០ម៉ែត្រស្លាប់ម្នាក់របួសធ្ងន់ស្រាល១២នាក់
នារីជាអ្នករាំច្រៀនម្នាក់បានស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ ចំណែកមនុស្សប្រុសស្រី១២នាក់ទៀតបានរងរបួសធ្ងន់ស្រាលក្រោយពីរួមដំណើរជាមួយរថយន្តដឹកឆាកតន្ត្រីចេញពីកម្មវិធីវិញក្រឡាប់អូសជាង៣០ម៉ែត្រកាលពីវេលាម៉ោង៣និង៣០នាទីព្រឹក ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣ នៅតាមផ្លូវ៦០ម៉ែត្រ កែងផ្លូវបេតុងវត្តជន្លង់ម្លូ ភូមិកប់ភ្លុក សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា រថយន្តជួបគ្រោះថ្នាក់ខាងលើម៉ាកហុីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3C-1335 ជារថយន្តក្រុមតន្ត្រីសម័យ “តាទ្រីយាយឡី” មានទីលំនៅក្នុងភូមិស្តុកប្រិយ៍ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ ។
រថយន្តខាងលើបើកបរដោយឈ្មោះ ទ្រល ក្រឹម ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរបើកបរ និងសិល្បៈករ ជាកូនរបស់តាទ្រីយាយឡី ថៅកែតន្ត្រី ។ ចំណែកជនរងគ្រោះដែលស្លាប់ឈ្មោះ ស្រី កា អាយុ២១ឆ្នាំ ជាអ្នករាំ ច្រៀង។

តាមប្រភពបានបន្តទៀតថា មុនកើតហេតុរថយន្តក្រុមតន្ត្រីខាងលើ វិលត្រឡប់មកពីកម្មវិធីនៅឯខេត្តព្រៃវែង ធ្វើដំណើរឆ្ពោះទៅផ្ទះនៅឯស្រុកបាទីវិញ ដោយបើកកាត់តាមផ្លូវ៦០ម៉ែត្រពីជើងទៅត្បូង ក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុ ក៏បានគេចពីម៉ូតូដែលបើកតាមផ្លូវវត្តជន្លង់ម្លូ រេចង្កូតទាញក្រឡាប់ អូសចម្ងាយជាង៣០ម៉ែត្រ បណ្តាលឲ្យមនុស្ស ១៣នាក់ ជិះលើរថយន្តរបួសធ្ងន់បាក់ដៃបាក់ជើង ដេកសន្លប់រណូករណែលពេញផ្លូវ។

ក្រោយកើតហេតុភ្លាមៗ ត្រូវបានបងប្អូនប្រជាពលរដ្ឋ ហៅរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ចំនួន៦គ្រឿង មានរថយន្តសង្គ្រោះ រថយន្តបាញ់ភ្លើង ចេញទៅអន្តរាគមន៍ ដឹកជនរងគ្រោះទៅមន្ទីរពេទ្យព្រះកុសុមៈតែដោយអកុសលជនរងគ្រោះម្នាក់បានស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។
ករណីគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្តដឹកក្រុមតន្ត្រីមួយគ្រួសារខាងលើ សមត្ថកិច្ចចុះទៅអន្តរាគមន៍ សម្រួលចរាចរ រួចហៅរថយន្តស្ទូចលើកយករថយន្តទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌកំបូល ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕
អត្ថបទ៖ សុខា




-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


