Connect with us

ចរាចរណ៍

‌Breaking news៖ រថយន្ដ៩គ្រឿងបុកបន្តកន្ទុយគ្នានៅផ្លូវជាតិលេខ៤​ស្លាប់ម្នាក់ និងរបួសធ្ងន់​២នាក់

បានផុស

នៅ

នៅវេលាម៉ោ​ង១៤និង២០នាទី ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៣ មាករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើងដោយរថយន្ដចំនួន៩គ្រឿងបុកបន្តកន្ទុយគ្នាបណ្ដាលឲ្យស្ត្រីម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និងរងរបួសធ្ងន់២នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងនៅមុននេះបន្តិចថា ករណីគ្រោះថ្នាក់ដ៏រន្ធត់នេះបានកើតឡើងនៅលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ១០៣-១០៤​ ចំណុចចំណោទយាយម៉ៅពេជ្រនិល​ ភូមិទី៦ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ បើតាមរបាយការណ៍ ករណីនេះគឺរថយន្ដតាំង៩គ្រឿងធ្វើដំណើរស្របទិសគ្នា។

ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺបញ្ជាក់ថា កម្លាំងនគរបាលចរាចរណ៍​នៃអធិការ​ដ្ឋា​ននគរបាលស្រុកភ្នំស្រួច​ និងកម្លាំងសង្រ្គោះ​ បាន​កំ​ពុងធ្វើចរាចរណ៍នៅកន្លែងកើតហេតុ និងសម្របស​ម្រួលលើករណីនេះកុំអោយកកស្ទះចរាចរណ៍​ និងជួយសង្រ្គោះមនុស្ស៕

អត្ថបទ៖​សុខុម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម