ចរាចរណ៍
រថយន្ដដឹកស៊ីទែនហ្គាសបុករះរថយន្ដពីរគ្រឿងនៅចំណោទយាយម៉ៅពេជ្រនិល
រថយន្ដដឹកស៊ីទែនហ្គាសមួយគ្រឿងបានបើកបុករះរថយន្ដសណ្ដោង និងរថយន្ដទេសចរណ៍ក្នុងទិសដៅបញ្ច្រាសគ្នាបណ្ដាលឲ្យមនុស្សម្នាក់ស្លាប់នៅកន្លែងកើតហេតុ និងរបួសមួយចំនួន។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទី នៅចំណុចចំណោទពេជ្រនិល ចន្លោះគីឡូម៉ែត្រ ១០៣-១០៤ ភូមិទី៦ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្ដកំពង់ស្ពឺ។

តាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា ករណីនេះបង្កឡើងដោយរថយន្ដដឹកស៊ីទែនហ្គាស ម៉ាកSHACMAN ពណ៌ស ពាក់ស្លាកលេខភ្នំពេញ3G-1758 សណ្តោងរ៉ឺម៉ក់ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 4B-0249 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ(ចុះរត់គេច)។

បើតាមរបាយការណ៍រថយន្ដខាងលើបានបុករថយន្ដម៉ាកហ៉ីយ៉ាន់ដាយ ពណ៌លឿង ពាក់ស្លាកលេខភ្នំពេញ3C-3445 សណ្តោងរ៉ឺម៉ក់ ពណ៌លឿង ពាក់ស្លាកលេខភ្នំពេញ 4A-1424 រួចបន្តទៅបុករថយន្ត០១គ្រឿងទៀត ម៉ាកFORD TRANST ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ3F-5325 ដែលកំពុងបើកបរបញ្រ្ចាសទិសគ្នា។
ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះសមត្ថកិច្ចបញ្ជាក់ថា មានជនរងគ្រោះម្នាក់ ភេទប្រុសបានបាត់បង់ជីវិតនៅកន្លែងកើតហេតុ និងរបួសស្រាលធ្ងន់ ស្រាល មួយចំនួន។
កម្លាំងនគរបាលស្រុកភ្នំស្រួច បាននិងកំពុងសម្រួលចរាចរណ៍នៅកន្លែងកើតហេតុ ដើម្បីជៀសវាងបង្កឲ្យមានការកកស្ទះចរាចរណ៍៕



-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


