ព័ត៌មានអន្ដរជាតិ
រថភ្លើងមួយគ្រឿងទៀតហើយ ជួបគ្រោះថ្នាក់នៅអេស្ប៉ាញ មានទាំងអ្នកស្លាប់និងរបួស
ក្រោយហេតុការណ៍រថភ្លើងល្បឿនលឿន២គ្រឿងបុកគ្នាកើតឡើងមិនទាន់បានប៉ុន្មានថ្ងៃផង ស្រាប់តែប្រទេសអេស្ប៉ាញ កើតមានឧបទ្ទវហេតុរថភ្លើងធ្លាក់ផ្លូវថែមទៀត បណ្តាលឲ្យអ្នកបើកស្លាប់និងអ្នកដំណើររាប់សិបនាក់ រងរបួស។

តាមការផ្សាយរបស់ BBC ហេតុការណ៍ថ្មីនេះកើតឡើងនារាត្រីថ្ងៃអង្គារទី២០ខែមករាឆ្នាំ២០២៦ នៅទីប្រជុំជន Gelida នៃទីក្រុង បាសេឡូណា ក្នុងតំបន់ កាតាឡាន។
អាជ្ញាធរមូលដ្ឋានបញ្ជាក់ថា រថភ្លើងនេះជារបស់ក្រុមហ៊ុន Rodalies បានជួបគ្រោះថ្នាក់ស្របពេលអាកាសធាតុមានព្រឹលធ្លាក់ បណ្តាលឲ្យអ្នកបើកបាត់បង់ជីវិត និងអ្នកដំណើរ៣៧នាក់រងរបួស។

ឧបទ្ទវហេតុនេះ កើតឡើងត្រឹម២ថ្ងៃប៉ុណ្ណោះបន្ទាប់ពីសោកនាដកម្មរថភ្លើងល្បឿនលឿនបុកគ្នានៅទីក្រុង Cordoba ផ្តាច់ជីវិតមនុស្ស៤២នាក់។
ក្រុមហ៊ុនគ្រប់គ្រងផ្លូវដែក Adif បានឲ្យដឹងថា រថភ្លើងមួយគ្រឿងជារបស់ក្រុមហ៊ុន Iryo បានធ្វើដំណើរចេញពីទីក្រុង Málaga ឆ្ពោះទៅ Madrid បានបើកធ្លាក់ផ្លូវ រួចក៏ចូលទៅគន្លងរបស់រថភ្លើងមួយទៀត ជារបស់ក្រុមហ៊ុន Renfe ដែលបើកមកក្នុងទិសដៅបញ្ច្រាស់គ្នា បណ្តាលឲ្យបុកគ្នាពេញទំហឹងតែម្តង។
ក្រុមមន្ត្រីបានឲ្យដឹងថា ក្រៅពីមនុស្សស្លាប់ នៅមានមនុស្ស១០០នាក់ទៀតត្រូវរងរបួសក្នុងហេតុការណ៍នេះ ក្នុងនោះមាន៧៥នាក់ ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


