សេដ្ឋកិច្ច
Royal Railway នាំចូលក្បាលរថភ្លើង ៣ គ្រឿងពីប្រទេសម៉ាឡេស៊ី បង្កើនសមត្ថភាពដឹកជញ្ជូន
ក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប របស់អ្នកឧកញ៉ា គិត ម៉េង បាននាំចូលក្បាលម៉ាស៊ីនរថភ្លើង ៣គ្រឿងបន្ថែមទៀត ពីប្រទេសម៉ាឡេស៊ីដើម្បីបង្កើនសមត្ថភាពសេវាកម្មឱ្យកាន់តែល្អប្រសើរឡើង។ ក្បាលម៉ាស៊ីនទាំងនេះបានមកដល់ និងដាក់ចុះពីកាប៉ាល់នៅយប់ ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥នេះ។

ការនាំចូលបន្ថែមនូវក្បាលម៉ាស៊ីនទូរថភ្លើងទាំង ៣គ្រឿងនេះ នឹងជួយជាផ្នែកមួយយ៉ាងធំក្នុងការជំរុញបន្ថែមនូវសមត្ថភាពសេវាកម្មរបស់ក្រុមហ៊ុម រ៉ូយ៉ាល់ រេលវេ ក្នុងការបំពេញតម្រូវការសេវាកម្មផ្នែកដឹកជញ្ជូន និងសេវាកម្មអ្នកដំណើរ ដែលកំពុងកើនឡើង ក៏ដូចជាសម្រួលដល់ការដឹកជញ្ជូនទំនិញឱ្យកាន់តែរលូន និងមានប្រសិទ្ធភាពខ្ពស់សម្រាប់អាជីវកម្មទូទាំងប្រទេស។
មុននឹងដាក់ឱ្យដំណើរការសេវាកម្ម ក្បាលម៉ាស៊ីនទាំងនេះចាំបាច់ត្រូវឆ្លងកាត់ការត្រួតពិនិត្យ យ៉ាងជាក់លាក់ និងល្អិតល្អន់ ទៅលើប្រព័ន្ធហ្រ្វាំង និងប្រព័ន្ធសុវត្ថិភាពផ្សេងៗ ដើម្បីធានាជូននូវសុវត្ថិភាព និងប្រសិទ្ធភាពមុននឹងបម្រើសេវាកម្មជូនដល់អតិថិជននៅថ្ងៃដដែល។

ក្រុមហ៊ុន រ៉ូយ៉ាល់ រ៉េលវេ បានប្តេជ្ញាចិត្តក្នុងការបន្តផ្តល់នូវសេវាកម្មអោយកាន់តែល្អជូនដល់អតិថិជនទាំងអស់ និងចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា៕


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសារព័ត៌មានអាមេរិក CBS ចុះផ្សាយពីរបៀបដែល បណ្តាញចោរមានមូលដ្ឋាននៅថៃ Latchford លួចវត្ថុបុរាណខ្មែរ លក់ទៅឲ្យសារមន្ទីរអន្តរជាតិ និង មហាសេដ្ឋី


