ចរាចរណ៍
យុវជន ២ នាក់ បើកម៉ូតូក្នុងល្បឿនលឿន ចាប់ហ្វ្រាំងដួលចូលក្រោមរថយន្ត ម្នាក់ស្លាប់ ម្នាក់ទៀតលោតចុះទាន់
យុវជន ០២ នាក់ ដោយម្នាក់ បានលោតចុះពីលើម៉ូតូទាន់ និងម្នាក់ទៀតស្លាប់ភ្លាមៗ បន្ទាប់ពីបើកម៉ូតូឌុបគ្នាក្នុងល្បឿនលឿន ដល់ផ្លូវបំបែកជាបួន វាក់អើជាមួយរថយន្ត ចាប់ហ្វ្រាំងរអិលដួលចូលក្រោមរថយន្តកិនតែម្ដង។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១២ យប់ រំលងអធ្រាត្រ ឈានចូលថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ២០២៤ ស្ថិតតាមបណ្ដោយផ្លូវបេតុង ក្នុងកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ យុវជនរងគ្រោះ ឈ្មោះ ពេជ្រ ភេទប្រុស អាយុ ១៧ ឆ្នាំ ជាសិស្សវិទ្យាល័យ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញយុវជន ២ នាក់ ជិះម៉ូតូមួយគ្រឿង ម៉ាកហុងដា Scoopy ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1KM-8542 ធ្វើដំណើរឌុបគ្នាតាមបណ្ដោយផ្លូវបេតុង ទិសដៅពីកើតទៅលិច ហើយក៏ឃើញរថយន្តមួយគ្រឿង ម៉ាក ស្តារិក ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2BX-8535 បើកបរដោយបុរសម្នាក់ ក្នុងទិសដៅពីត្បូងទៅជើង។ ខណៈ ម៉ូតូ និង រថយន្ត បានមកដល់ផ្លូវបំបែកជាបួនដែលជាកន្លែងកើតហេតុ ក៏បានវាក់អើគ្នា។ ពេលនោះ ភាគីម៉ូតូ ក៏បានចាប់ហ្វ្រាំង រហូតរអិលចូលទៅក្រោមរថយន្តទាំងម៉ូតូ និងអ្នកបើក ចំណែកអ្នករួមដំណើរបានលោតចុះទាន់។ ក្នុងហេតុការណ៍នេះ បណ្ដាលឲ្យយុវជនដែលជាអ្នកបើក ត្រូវរថយន្តកិនស្លាប់ភ្លាមៗ ចំណែកអ្នកបើកបររថយន្ត ត្រូវសមត្ថកិច្ចឃាត់ខ្លួនយកទៅប៉ុស្តិ៍ ដើម្បីសួរនាំ និងបន្តនីតិវិធីច្បាប់។

ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ច បានធ្វើការវាស់វែងយករថយន្ត និងម៉ូតូ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកជាបណ្ដោះអាសន្ន។ ចំណែកសពជនរងគ្រោះ ត្រូវក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
អត្ថបទ ៖ រដ្ឋា

-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


