ចរាចរណ៍
បង្ហោះម៉ូតូជ្រុលបុកស្លាកប៉ាណូស្លាប់ម្នាក់ របួសធ្ងន់ម្នាក់
យុវជន២នាក់ជិះម៉ូតូបង្ហោះតាមដងផ្លូវ OCIC ជ្រុលទៅបុកខឿនបណ្ដាលឲ្យស្លាប់ម្នាក់ភ្លាមៗ ចំណែកម្នាក់ទៀតរងរបួសធ្ងន់ធ្ងរត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង២២និង៤០នាទី ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ តាមបណ្ដោយផ្លូវ OCIC សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានអោយដឹងថា មុនកើតហេតុមានយុវជន០២នាក់ ជិះម៉ូតូសង់ឌ្រីម ពណ៍ខ្មៅ ស៊េរីឆ្នាំ២០២២ មិនមានស្លាកលេខ ជិះម៉ូតូឌុបគ្នាតាមបណ្តោយផ្លូវ អូសុីអាយសុី ក្នុងល្បឿនលឿន ដោយមិនមានពាក់មួកសុវត្ថិភាពនោះទេ។ ខណៈមកដល់ចំណុចកើតហេតុ យុវជន០២នាក់បានបង្ហោះម៉ូតូ តែស្របពេលបង្ហោះបានបន្តិចក៏រេចង្កូតទៅបុកខឿន ប៉ើងទៅបោកជាមួយស្លាកផ្សាយពាណិជ្ជកម្ម បណ្តាលអោយបែកក្បាលស្លាប់ម្នាក់ភ្លាមៗ។ ចំណែកម្នាក់ទៀតរងរបួសធ្ងន់ បញ្ជូនទៅសង្គ្រោះបន្ទាន់។

ក្រោយកេីតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោកនៃអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ធ្វេីការវាស់វែងយកម៉ូតូរក្សាទុក ចំណែកសពជនរងគ្រោះប្រគល់អោយគ្រួសារយកទៅធ្វេីបុណ្យទៅតាមប្រពៃណី៕
អត្ថបទ៖ សំណាង



-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


