ចរាចរណ៍
នារីម្នាក់ ឱនរើសទូរស័ព្ទ រេចង្កូតបុករបាំងថ្មពុះចែកផ្លូវ ក្រឡាប់ផ្ងារជើង
រថយន្ត Lexus nx200t បើកទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យក្រឡាប់នៅបឹងកក់ សំណាងល្អមិនបង្ករបួសស្នាមដល់អ្នកដំណើរផ្សេងទៀត។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៤ ទៀបភ្លឺ ឈានចូលថ្ងៃទី ២ ខែធ្នូ ឆ្នាំ ២០២៤ ស្ថិតតាមបណ្ដោយផ្លូវបឹងកក់ ទល់មុខរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីនារីម្ចាស់រថយន្តខាងលើបានឲ្យដឹងថា មុនពេលកើតហេតុ គាត់បានបើកបររថយន្ត LEXUS Nx200t ពណ៌ស ធ្វើដំណើរឆ្លងកាត់បឹងកក់ លុះមកដល់ចំណុចផ្លូវកោង ក៏ជ្រុះទូរស័ព្ទ ខណៈនោះគាត់បានឱនរើសទូរស័ព្ទ បណ្តាលឲ្យរេចង្កូតជ្រុលទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវពេញទំហឹងក្រឡាប់រថយន្តភ្លាមៗ តែម្ដង។
ក្រោយពេលកើតហេតុ នារីម្ចាស់រថយន្ត បានយកក្រណាត់ទៅបាំងស្លាកលេខរថយន្តរបស់ខ្លួន ព្រមទាំងធ្វើការសងសំណងរាល់ការខូចខាតភ្លាមៗ ទៅកាន់ភាគីខាងគ្រប់គ្រងក្នុងបឹងកក់ និងហៅរថយន្តស្ទូច ដើម្បីមកស្ទូចយករថយន្តរបស់ខ្លួនទៅជួសជុលដោយខ្លួនឯងផងដែរ៕
អត្ថបទ ៖ រដ្ឋា
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ