Connect with us

ព័ត៌មានជាតិ

ស្រុកចំនួន៨ ក្នុងខេត្តកំពង់ចាម រងផលប៉ះពាល់ដោយសារជំនន់ទឹកទន្លេមេគង្គ

បានផុស

នៅ

ស្រុកចំនួន៨ នៃខេត្តកំពង់ចាម បានរងផលប៉ះពាល់ដោយសារទឹកជំនន់ពីទន្លេមេគង្គ និងប៉ះពាល់ដល់ប្រជាពលរដ្ឋស្មើនឹងចំនួន ៤.៨៨៤គ្រួសារ ខណៈប្រជាពលរដ្ឋ៦២គ្រួសារ ត្រូវបានជម្លៀសរកទីទួលសុវត្ថិភាព។ នេះបើតាមការឲ្យដឹងពីលោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នៅក្នុងកិច្ចប្រជុំកាលពីថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក អ៊ុន ចាន់ដា បានបញ្ជាក់ថា នៅឆ្នាំ២០០២៥នេះ ទឹកជំនន់ទន្លេមេគង្គមានការហក់ឡើង៣ដងរហូតដល់កម្ពស់១៤,៥០ម៉ែត្រ ដែលស្ថានភាពបែបនេះ បានធ្វើឱ្យខេត្តកំពង់ចាមរងនូវការប៉ះពាល់ស្រុកចំនួន០៨ ស្មើនឹង៤៧ឃុំ ដែលបណ្តាលឱ្យរងផលប៉ះពាល់ ស្មើនឹងចំនួន ៤.៨៨៤គ្រួសារ ប៉ះពាល់ផ្ទះប្រជាពលរដ្ឋ ចំនួន៣.១៤០ខ្នង វត្តចំនួន០៩កន្លែង សាលារៀនចំនួន១២ខ្នង មណ្ឌលសុខភាព ចំនួន០១កន្លែង វិហារឥស្លាម០១កន្លែង និងជម្លៀសប្រជាពលរដ្ឋជម្លៀសមកទីទួលសុវត្ថិភាព ចំនួន៦២គ្រួសារ ស្មើនឹង ២៤១នាក់។

លោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម បានបញ្ជាក់ថា ចំពោះស្ថានភាពទឹកទន្លេមេគង្គខេត្តកំពង់ចាម នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៥នេះ ទឹកទន្លេបានស្រកចុះបន្តិច មកនៅត្រឹមកម្ពស់១៤,១២ម៉ែត្រ ធៀបថ្ងៃម្សិលមិញថ្ងៃទី៨តុលា ទឹកទន្លេស្រកកម្ពស់០,១៨ម៉ែត្រ។ ដោយឡែកកម្ពស់ទឹកនាពេលនេះ ធៀបទៅឆ្នាំ២០២៤ ទឹកទន្លេមានកម្ពស់ ១១,០២ម៉ែត្រ ខណៈដែលចំណុចប្រកាសប្រុងប្រយ័ត្នមានកម្ពស់១៥,២០ម៉ែត្រ។

តាមការប្រកាសរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី៩ ខែតុលានេះ ខេត្តកំពង់ចាម ក្នុងចំណោមខេត្តដទៃទៀតរបស់កម្ពុជា ក៏នឹងរងឥទ្ធិពលពីព្យុះទី២៣ ឈ្មោះ ណាគ្រី (Nakri) ផងដែរ។ តែទោះពីកម្ពុជាបន្តរងឥទ្ធិពលពីព្យុះបន្ថែមទៀតក៏ពិតមែន តែស្ថិតក្នុងបរិមាណទឹកភ្លៀងត្រឹម១៥ ទៅ២០%ប៉ុណ្ណោះ៕

អត្ថបទ៖ សុខុម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម