ព័ត៌មានជាតិ
អាជ្ញាធរខណ្ឌទួលគោក ចាត់វិធានការក្តៅចុះរៀបចំសណ្ដាប់ធ្នាប់ រុះរើកាត់សំយាប នៅកំណាត់ផ្លូវលេខ ២១៨ ផ្សារយូណាយ
គណៈបញ្ជាការឯកភាពខណ្ឌទួលគោក ចុះរៀបចំសណ្ដាប់ធ្នាប់ និងប្រើវិធានការក្តៅ ចុះរុះរើកាត់សំយាបដែលអាជីវករសាងសង់លក់ដូររំលោភលើចិញ្ចើមផ្លូវសាធារណៈតាមដងផ្លូវលេខ ២១៨ ផ្សារយូណាយ នៅសង្កាត់ទឹកល្អក់ទី ០៣ តែងតែបង្កឲ្យកកស្ទះចរាចរណ៍ជារៀងរាល់ថ្ងៃ។


ការចុះរៀបចំសណ្ដាប់ធ្នាប់ និងកាត់សំយាបនេះបានធ្វើឡើងកាលពីព្រឹកថ្ងៃទី ០៩ ខែតុលា ឆ្នាំ ២០២៥ នេះ ដែលដឹកនាំដោយលោក ស៊ឹម សុផង់ អភិបាលរងខណ្ឌទួលគោក និងមន្ត្រីជំនាញពាក់ព័ន្ធ នៃរដ្ឋបាលខណ្ឌទួលគោក។


លោក ស៊ឹម សុផង់ បានឲ្យដឹងថា ដោយមានការណែនាំពីលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោក ជា ពិសី អភិបាលខណ្ឌទួលគោក លោកបានដឹកនាំកម្លាំងចុះរៀបចំសណ្ដាប់ធ្នាប់នៅក្នុងមូលដ្ឋានជាប្រចាំ ដើម្បីសម្រួលចរាចរណ៍ និងលើកកម្ពស់សោភ័ណភាពរាជធានីភ្នំពេញ ឲ្យកាន់តែប្រសើរ។ ដោយឡែក តាមផ្លូវលេខ ២១៨ (ផ្សារយូណាយ) សង្កាត់ទឹកល្អក់ទី ០៣ ជាចំណុចស្មុគស្មាញដែលអាជីវករលក់ដូរបានរំលោភយកទ្រូងផ្លូវ និងចិញ្ចើមផ្លូវធ្វើរោង និងសំយាបលក់ដូរ និងតាំងទំនិញ បាត់បង់សណ្ដាប់ធ្នាប់ កកស្ទះចរាចរណ៍ជាប្រចាំ ធ្វើឲ្យប្រជាពលរដ្ឋធ្វើដំណើររអ៊ូរទាំជាខ្លាំង។


លោកបានបញ្ជាក់ថា អាជ្ញាធរមិនចង់ប្រើវិធានការក្ដៅនោះទេ សូមឲ្យអាជីវករ ក៏ដូចជាប្រជាពលរដ្ឋ កុំយកចិញ្ចើមផ្លូវធ្វើអាជីវកម្ម មេត្តាចូលរួមសហការ ដើម្បីផ្លូវស្អាត បរិស្ថានល្អ ជាការចូលរួមលើកកម្ពស់សោភ័ណភាពរាជធានីភ្នំពេញឲ្យកាន់តែប្រសើរឡើង។


កន្លងមក អាជ្ញាធរខណ្ឌ-សង្កាត់ បានចុះណែនាំដល់អាជីវករលក់ដូរឲ្យរុះរើ និងកាត់សំយាបផ្ទះរបស់ខ្លួនចេញ តែអាជីវករមួយចំនួនមិនស្ដាប់តាមការណែនាំ ហើយអាជ្ញាធរក៏ប្រើវិធានការរដ្ឋបាលចុះមករុះរើតែម្ដង៕
អត្ថបទ ៖ សុភា




-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


