សន្តិសុខសង្គម
ពលរដ្ឋនៅភូមិអូរអណ្ដូង១ សាទរក្រោយអាជ្ញាធរដាក់គ្រឿងចក្រ និងម៉ាស៊ីនបូមទឹកស្អុយចេញពីភូមិ
ពលរដ្ឋមានលំនៅឋានក្នុងភូមិអូរអណ្តូង១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ បានសម្ដែងការសប្បាយរីករាយ ខណៈអភិបាលខណ្ឌច្បារអំពៅ លោក ចេង មុនីរ៉ា បានចុះពិនិត្យ និងពន្លឿនការរំដោះទឹកស្អុយចេញ ដោយដាក់បន្ថែមនូវគ្រឿងចក្រស្តារប្រពន្ធ័លូ រថយន្តបូមទឹក ម៉ាសុីនបូមរុញទឹក និងកាយប្រឡាយធ្វើយ៉ាងណារំដោះទឹកឱ្យបានលឿនបំផុត។

លោក កែវ សុខភក្រ្តា ជាពលរដ្ឋរស់នៅតំបន់រងគ្រោះបានឲ្យដឹងថា លោករំភើបចិត្តនៅពេលដែលលោកអភិបាលខណ្ឌច្បារអំពៅ លោកអភិបាលរងខណ្ឌ និងមន្ត្រីជំនាញចុះមកទីតាំងដោយមានទាំងគ្រឿងចក្រស្តារប្រឡាយ ម៉ាសុីនបូមទឹកមកដាក់ដំណើរការព្រមគ្នាធ្វើយ៉ាងណាឲ្យទឹកឆាប់ស្រកចេញអស់ពីផ្លូវ។

លោក ភក្រ្តា បានបញ្ជាក់ថា វត្តមានលោកអភិបាលខណ្ឌច្បារអំពៅ លោកអភិបាលរងខណ្ឌ គឺស្ថិតនៅទីតាំងដាក់ម៉ាសុីនបូមទឹកលូតាំងពីព្រឹកដល់យប់ទៅហើយ ក៏គណៈអភិបាលខណ្ឌបន្តដឹកនាំកម្លាំងរហូតដល់យប់កណ្តាលអាធ្រាត។ ប្រជាពលរដ្ឋផ្សេងទៀតក៏បានសម្ដែងនូវក្តីរំភើបដូចៗគ្នាពេលដែលលោកអភិបាលខណ្ឌពន្លឿនការរំដោះទឹកចេញពីផ្លូវដែលលិចលង់។

លោក ចេង មុនីរ៉ា បានអរគុណដល់ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលបានបញ្ជាឲ្យយកគ្រឿងចក្រពីមន្ទីរសាធារណៈការមកជួយដោះស្រាយបូមទឹកចេញពីផ្លូវដែលលិចលង់៕
អត្ថបទ៖ នរា


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


