ព័ត៌មានអន្ដរជាតិ
ស្លាប់អ្នកការទូតកាតា៣នាក់ក្នុងគ្រោះថ្នាក់ចរាចរណ៍ មុនពេលកិច្ចប្រជុំកំពូលហ្គាហ្សានៅអេហ្ស៊ីប
ប្រព័ន្ធផ្សព្វផ្សាយអេហ្ស៊ីបបានរាយការណ៍ថា អ្នកការទូតកាតា៣នាក់បានស្លាប់ និង២នាក់ផ្សេងទៀតបានរងរបួសក្នុងគ្រោះថ្នាក់ចរាចរណ៍នាព្រឹកថ្ងៃអាទិត្យទី១២ខែតុលានេះក្នុងទីក្រុង Sharm el-Sheikh នៃប្រទេសអេហ្ស៊ីប។

ឧបទ្ទវហេតុនេះបានកើតឡើងនៅលើផ្លូវធំតភ្ជាប់ពីទីក្រុង Sharm el-Sheikh និងទីក្រុង Taba ក្នុងតំបន់ South Sinai។ អាជ្ញាធរមូលដ្ឋានត្រូវបានប្រកាសអាសន្នភ្លាមៗបន្ទាប់ពីគ្រោះថ្នាក់នេះ។ អ្នកស្លាប់ត្រូវបានបញ្ជូនទៅតម្កល់ទុកនៅមន្ទីរពេទ្យអន្តរជាតិ Sharm el-Sheikh ចំណែកអ្នកការទូតដែលរងរបួសត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់។ អាជ្ញាធរកំពុងបើកការស៊ើបអង្កេតរកមូលហេតុនៃគ្រោះថ្នាក់។
គណៈប្រតិភូកាតាកំពុងស្ថិតនៅក្នុងប្រទេសអេហ្ស៊ីបមុនកិច្ចប្រជុំកំពូលហ្គាហ្សានាថ្ងៃចន្ទសប្ដាហ៍ក្រោយ ដែលនឹងមានប្រធានាធិបតីអេហ្ស៊ីប Abdel Fattah el-Sisi និងប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ធ្វើជាសហប្រធាន។ មេដឹកនាំ និងអ្នកតំណាងមកពីប្រទេសជាង២០ផ្សេងទៀត ក៏ត្រូវបានគេរំពឹងថានឹងចូលរួមកិច្ចប្រជុំកម្រិតខ្ពស់នេះផងដែរ។
យោងតាមសេចក្តីថ្លែងការណ៍របស់ប្រធានាធិបតីអេហ្ស៊ីប កិច្ចប្រជុំកំពូលនេះមានគោលបំណង«បញ្ចប់សង្គ្រាមនៅតំបន់ហ្គាហ្សាស្ទ្រីប បង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីនាំមកនូវសន្តិភាព និងស្ថិរភាពដល់មជ្ឈិមបូព៌ា និងឈានទៅដំណាក់កាលថ្មីនៃសន្តិសុខ និងស្ថិរភាពក្នុងតំបន់»៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


