Connect with us

ព័ត៌មានអន្ដរជាតិ

រកឃើញផ្នូរបុរាណអាយុ​កាល​ជាង ៣ពាន់ឆ្នាំរបស់មន្ត្រីល្បីៗក្នុងទីក្រុង Luxor ប្រទេសអេហ្ស៊ីប

បានផុស

នៅ

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន​ CNN នៅថ្ងៃទី២៨ខែឧសភានេះ អ្នកបុរាណវត្ថុវិទូនៅប្រទេសអេហ្ស៊ីបបាន​រក​ឃើញ​ផ្នូរបុរាណចំនួនបីនៅក្នុងប្រាសាទ Dra’Abu El Naga ក្នុងទីក្រុង Luxor ដែលមានអាយុកាលជាង ៣០០០ ឆ្នាំ (១៥៣៩-១០៧៧ មុនគ.ស.)។

(រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការរកឃើញនេះត្រូវបានប្រកាសដោយក្រសួងទេសចរណ៍ និងវត្ថុបុរាណរបស់ប្រទេសអេហ្ស៊ីប ដែលបង្ហាញពីផ្នូររបស់មន្ត្រីមកពីរាជវង្សសតវត្សរ៍​ទី១៨ និងទី១៩។ ផ្នូរទីមួយជាកម្មសិទ្ធិរបស់ Amun-em-Ipet ដែលជាកម្មករព្រះវិហារក្នុងអំឡុងរជ្ជកាល Ramesside។ ផ្នូរមួយទៀតជារបស់អ្នក​មើល​ការ​ខុស​ត្រូវឈ្មោះ Baki និងផ្នូរទីបីជារបស់ Es ដែលជាមន្ត្រីដែលមានឋានៈច្រើន ដូច​ជា បម្រើការជាអាចារ្យ អភិបាលក្រុង Oases ខាងជើង និងជាអ្នកមើលការខុសត្រូវក្នុងប្រាសាទ Amun។

(រូបភាព៖ AP)

ទោះបីជាមានការខូចខាតដល់ផ្នូរមួយចំនួនក៏ដោយ ក៏អ្នកបុរាណវត្ថុវិទូបានរកឃើញសិលាចារឹក និងទិដ្ឋភាពសិល្បៈ រួមទាំង​រូបភាពពិធីជប់លៀងក្នុងរជ្ជកាលនោះ។ ការរកឃើញ​នេះគឺជាស្នាដៃដ៏សំខាន់មួយក្នុងការអភិរក្ស និងរុករកបេតិក​ភណ្ឌ​របស់ប្រទេសអេហ្ស៊ីប។

ការរកឃើញនេះក៏កើតឡើងបន្ទាប់ពីការរកឃើញផ្នូររបស់ស្តេច Thutmose II ក្នុងខែកុម្ភៈ ដោយបន្ថែមទៅលើការរកឃើញផ្នែកបុរាណវត្ថុដ៏គួរឱ្យកត់សម្គាល់ជាច្រើននៅទីក្រុង Luxor ក្នុងឆ្នាំនេះ៕

(រូបភាព៖ AP)
(រូបភាព៖ AP)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៣០ វិនាទី មុន

រកឃើញផ្នូរបុរាណអាយុ​កាល​ជាង ៣ពាន់ឆ្នាំរបស់មន្ត្រីល្បីៗក្នុងទីក្រុង Luxor ប្រទេសអេហ្ស៊ីប

ព័ត៌មានអន្ដរជាតិ៥ នាទីutes មុន

​Medvedev ព្រមាន​អំពី​​សង្គ្រាម​លោកលើក​ទី៣ ក្រោយ​ត្រាំ​ហៅ​ «រុស្ស៊ី​​លេងជាមួយភ្លើង​»​

ព័ត៌មានជាតិ១១ នាទីutes មុន

រឿងចូលចតនៅផែរាមបាន តែមិនអាចដើរមើលគ្រប់កន្លែង៖ ប្រមុខការពារជាតិថា ធម្មតាផ្ទះគេ តែងមានកន្លែងខ្លះហាមឃាត់ហើយ

ព័ត៌មានជាតិ១៦ នាទីutes មុន

សមាជិក ប.ស.ស ត្រូវភ្ជាប់ឯកសារ និងបំពេញលក្ខខណ្ឌមួយចំនួន ទើបអាចស្នើសុំប្រាក់សោធនជរាភាព ឬ ប្រាក់ចូលនិវត្តន៍បាន

កីឡា២៥ នាទីutes មុន

សហព័ន្ធ​កីឡា​ទោចក្រយាន​ ប្រមូល​ផ្ដុំ​ទាំង​ឈុត​ធំ និង​ថ្នាល​ សរុប​ ១៤នាក់​ហ្វឹកហាត់​ត្រៀម​ស៊ីហ្គេម​ ឆ្នាំ​២០២៥​

Sokha Hotels

ព័ត៌មានពេញនិយម