ព័ត៌មានអន្ដរជាតិ
លោកស៊ីស៊ី អង្វរករត្រាំឲ្យបញ្ឈប់សង្គ្រាមជាមួយអ៊ីរ៉ង់ ព្រោះខ្លាចតម្លៃប្រេងឡើងដល់២០០ដុល្លារ
នៅក្នុងឱកាសនៃពិព័រណ៍ថាមពលអេហ្ស៊ីបឆ្នាំ២០២៦ លោកប្រធានាធិបតី អាប់ឌុល ហ្វាតាស់ អាល់ស៊ីស៊ី បានធ្វើការអំពាវនាវយ៉ាងទទូច និងចំៗទៅកាន់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ឲ្យជួយអន្តរាគមន៍បញ្ឈប់សង្គ្រាមដែលកំពុងឆាបឆេះយ៉ាងខ្លាំងនៅក្នុងតំបន់ឈូងសមុទ្រ។

យោងតាមរ៉យទ័រ ចុះផ្សាយថ្ងៃទី៣១ខែមីនាឆ្នាំ២០២៦ លោកស៊ីស៊ី បានសង្កត់ធ្ងន់ថា មានតែមេដឹកនាំអាមេរិករូបនេះតែម្នាក់គត់ ដែលមានអំណាច និងសមត្ថភាពគ្រប់គ្រាន់ក្នុងការទប់ស្កាត់មហន្តរាយនេះ កុំឲ្យរីករាលដាលកាន់តែធំ។ លោកបានរំឮកផងដែរថា កាលពីមុន លោកត្រាំ ក៏ធ្លាប់បានជួយបញ្ចប់ជម្លោះនៅតំបន់ហ្គាហ្សាបានសម្រេច រួចមកហើយ ដូច្នេះលោកសង្ឃឹមថា កិច្ចខិតខំប្រឹងប្រែងផ្នែកការទូតស្រដៀងគ្នានេះ នឹងអាចកើតមានម្តងទៀតដើម្បីសង្គ្រោះពិភពលោក។
ក្តីកង្វល់ដ៏ធំបំផុតដែលមេដឹកនាំអេហ្ស៊ីបបានលើកឡើង គឺការហក់ឡើងនៃតម្លៃប្រេងដែលអាចឡើងដល់លើសពី២០០ដុល្លារក្នុងមួយបារ៉ែល បើសង្គ្រាមនៅតែបន្ត។ លោកបានពន្យល់យ៉ាងសាមញ្ញថា ការវាយប្រហារទៅលើរោងចក្រចម្រាញ់ប្រេង និងកន្លែងផ្ទុកថាមពលនានា នឹងធ្វើឲ្យពិភពលោកខ្វះខាតប្រេងយ៉ាងធ្ងន់ធ្ងរ ដែលវានឹងក្លាយជាសោកនាដកម្មសេដ្ឋកិច្ចសម្រាប់ប្រទេសដែលមានចំណូលមធ្យម និងប្រទេសដែលកំពុងជួបការលំបាក។ លើសពីបញ្ហាប្រេងឥន្ធនៈទៅទៀត លោកស៊ីស៊ី ក៏បានព្រមានអំពីវិបត្តិស្បៀងអាហារសកល ដែលអាចកើតចេញពីការកាត់ផ្ដាច់ការនាំចេញជីកសិកម្មផងដែរ។
ក្នុងពេលជាមួយគ្នានេះ អគ្គលេខាធិការនៃក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ លោក Jasem Mohamed Albudaiwi ក៏បានចេញមុខមកថ្កោលទោសយ៉ាងខ្លាំងចំពោះសកម្មភាពឈ្លានពានរបស់អ៊ីរ៉ង់ ជាពិសេសការបិទច្រកសមុទ្រហ័រមូស (Hormuz)។ លោកបានចាត់ទុកទង្វើនេះថា ជាការបំពានច្បាប់អន្តរជាតិយ៉ាងធ្ងន់ធ្ងរ និងជាការគំរាមកំហែងដោយផ្ទាល់ទៅលើសន្តិសុខថាមពលរបស់មនុស្សជាតិទាំងមូល៕

ប្រែសម្រួល៖ ឈាង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៣ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


