Connect with us

ព័ត៌មានអន្ដរជាតិ

ហាម៉ាស​ បញ្ជាក់ថា ការដោះលែងចំណាប់ខ្មាំងនឹងធ្វើ​ឡើង​នៅថ្ងៃទី​១៣​តុលា

បានផុស

នៅ

ក្រុមហាម៉ាស បានបញ្ជាក់ថា ការដោះលែងចំណាប់ខ្មាំងចំនួន ៤៨នាក់ ដែលភាគច្រើនជាជនជាតិអ៊ីស្រាអែល នឹងចាប់ផ្តើមនៅព្រឹកថ្ងៃចន្ទ​​ទី​១៣​ខែ​តុលា​ឆ្នាំ​២០២៥ ដែលជាផ្នែក​មួយ​នៃកិច្ចព្រមព្រៀងបទឈប់បាញដែល​សម្រប​សម្រួល​ដោយ​សហរដ្ឋ​អាមេរិក ក្នុងគោលបំណងបញ្ចប់សង្រ្គាមនៅតំបន់ហ្គាហ្សា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
ក្រុម​ហាម៉ាស (រូបថត៖ Reuters)

មន្ត្រីជាន់ខ្ពស់របស់ហាម៉ាស លោក Osama Hamdan បានប្រាប់​ទីភ្នាក់ងារ​ព័ត៍មាន AFP ថា «យោងតាមកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខា ការដោះដូរអ្នកទោសគ្រោងនឹងចាប់ផ្តើមនៅព្រឹកថ្ងៃចន្ទ ដូចដែលបានព្រមព្រៀងគ្នា ហើយមិនមានការ​​ប្រែប្រួល​ថ្មីលើបញ្ហានេះទេ»។

នៅក្រោមដំណាក់កាលដំបូងនៃកិច្ចព្រមព្រៀងនេះ ក្រុមហាម៉ាសនឹងប្រគល់ចំណាប់ខ្មាំង ដែល​ត្រូវបានគេជឿថានឹងរួមបញ្ចូលមនុស្ស ២០​នាក់នៅរស់ និង ២៨​នាក់បានស្លាប់ ខណៈដែលអ៊ីស្រាអែលនឹងដោះលែងអ្នកជាប់ឃុំប៉ាឡេស្ទីនជិត ២ ០០០​នាក់។

កិច្ចព្រមព្រៀងនេះ បានចូលជាធរមានកាល​​ពី​ថ្ងៃសុក្រ បន្ទាប់ពីបទឈប់បាញ់របស់អ៊ីស្រាអែល និងការដកទ័ពមួយផ្នែកចេញពីតំបន់ហ្គាហ្សា។ វិធានការ​នេះ បានអនុញ្ញាត​ឲ្យ​ជនស៊ីវិលដែលផ្លាស់ទីលំនៅចាប់ផ្តើមត្រឡប់ទៅផ្ទះដែលរងការខូចខាតរបស់ពួកគេវិញ បន្ទាប់ពីមានការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លាអស់​ជាច្រើនខែ។

សូម​ជម្រាប​ថា កិច្ច​ប្រជុំ​កំពូល​សន្តិភាព​តំបន់​ហ្គាហ្សា​ នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ចន្ទ​ក្នុង​ទីក្រុង Sharm el-Sheikh ដែល​មាន​វត្តមាន​របស់​​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ និង​ប្រធានាធិបតី​អេហ្ស៊ីប Abdel Fattah el-Sisi។ មេដឹកនាំមកពីប្រទេសជាង២០ ក៏ត្រូវបានគេរំពឹងថានឹងចូលរួមកិច្ចប្រជុំកំពូលដែលមានគោលបំណងសម្រេច​បាន​នូវ​កិច្ចព្រមព្រៀងបទឈប់បាញ់ និង​ស្ថិរភាពយូរ​អង្វែង​ក្នុងតំបន់​នេះ​ផង​ដែរ៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម