Connect with us

កីឡា

លោក Zidane បង្ហើបគោលដៅចង់ធ្វើជាគ្រូបង្វឹកវិញ ខណៈមានក្រុម ២ លោកចង់ដឹកនាំ

បានផុស

នៅ

អតីតអ្នកចាត់ការ Real Madrid លោក Zinedine Zidane បានបង្ហើបឈ្មោះក្រុមធំៗចំនួន ២ ដែលលោកចង់ដឹកនាំនៅពេលអនាគត ប្រសិនបើវិលចូលមកកាន់អាជីពជាគ្រូបង្វឹកបាល់ទាត់ឡើងវិញ។

លោក Zinedine Zidane
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Zidane ត្រូវបានគេទទួលស្គាល់ ជាគ្រូបង្វឹកដ៏ជោគជ័យម្នាក់ក្នុងប្រវត្តិសាស្ត្រ Real Madrid។ លោកបានឈ្នះពាន Champions League ៣ លើក, La Liga ២ លើក និងពានមួយចំនួនទៀត ក្នុងការដឹកនាំ Real Madrid ២ លើក ដោយលើកទី ១ ពីឆ្នាំ ២០១៦ ដល់ ២០១៨ និងលើកទី ២ ពីឆ្នាំ ២០១៩ ដល់ ២០២១។

ទោះបីជាយ៉ាងណា ចាប់តាំងពីលោកចាកចេញពី Real Madrid នៅឆ្នាំ ២០២១ ក៏ធ្លាប់មានក្លិបធំៗមួយចំនួនចង់បានលោកទៅដឹកនាំផងដែរ ក្នុងនោះមាន Manchester United ជាដើម ប៉ុន្តែលោកមិនបានទទួលយកសំណើទាំងអស់នោះទេ។ ដោយឡែកថ្មីៗនេះ លោកស្រាប់តែបានបង្ហើប ថា នៅពេលអនាគតលោកមានបំណងចង់ដឹកនាំក្រុម Juventus ឬ ក្រុមជម្រើសជាតិ បារាំង។

លោក Zinedine Zidane

ទាក់ទងនឹងរឿងខាងលើ លោក Zidane បានមានប្រសាសន៍ ថា៖ «ខ្ញុំប្រាកដជានឹងវិលត្រឡប់ទៅធ្វើជាគ្រូបង្វឹកវិញ។ ខ្ញុំទៅ Juventus? ខ្ញុំមិនដឹងថា ហេតុអ្វីទេ បានជាវាមិនកើតឡើង។ ខ្ញុំតែងតែមានគាត់ (Juventus) នៅក្នុងបេះដូងរបស់ខ្ញុំ ពីព្រោះគាត់បានផ្តល់ឱ្យខ្ញុំជាច្រើន។ នៅពេលអនាគត ខ្ញុំមិនដឹងទេ។ គោលដៅមួយរបស់ខ្ញុំ គឺទៅដឹកនាំក្រុមជម្រើសជាតិបារាំង… ពួកយើងនឹងរង់ចាំមើល»

តាមរយៈការលើកឡើងខាងលើ បានបង្ហាញ ថា លោក Zidane កំពុងមានបំណងចង់វិលមកកាន់ការងារជាគ្រូបង្វឹកឡើងវិញ បន្ទាប់ពីខកខានអស់រយៈពេល ៤ ឆ្នាំ។ លោកក៏មិនលាក់បាំង​ អំពីក្រុមដែលលោកចង់ដឹកនាំ ក្នុងនោះមានក្រុមសេះបង្កង់ Juventus ដែលលោកធ្លាប់លេងពីឆ្នាំ ១៩៩៦ ដល់ ២០២១ និងក្រុមជម្រើសជាតិ បារាំង៕

លោក Zinedine Zidane

ប្រែសម្រួល៖ សេម កុសល
ប្រភព៖ Sportbible

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម