ព័ត៌មានជាតិ
រដ្ឋបាលខណ្ឌ ៧ មករា ចុះត្រួតពិនិត្យការដ្ឋានផ្លាស់ប្ដូរការ៉ូឡាថ្មី ដើម្បីធានាត្រូវតាមលក្ខណៈបច្ចេកទេស
អភិបាលខណ្ឌ ៧ មករា ដឹកនាំមន្ត្រីជំនាញ នៃរដ្ឋបាលខណ្ឌ ៧ មករា ចុះត្រួតពិនិត្យមើលការដ្ឋានផ្លាស់ប្ដូរការ៉ូឡាថ្មី នៅកំណាត់មហាវិថីហ្សាលឌឺហ្គោល ដើម្បីធានាត្រូវតាមលក្ខណៈបច្ចេកទេសត្រឹមត្រូវ។

ការចុះត្រួតពិនិត្យនេះធ្វើឡើងកាលពីព្រឹកថ្ងៃទី ១៤ ខែតុលា ឆ្នាំ ២០២៥ ក្រោមវត្តមាន លោក ថេង សុថុល អភិបាលខណ្ឌ ៧ មករា រួមទាំងមន្ត្រីជំនាញពាក់ព័ន្ធ ចុះពិនិត្យមើលការដ្ឋាន ស្ថិតនៅកំណាត់មហាវិថីហ្សាលឌឺហ្គោល សង្កាត់អូរឫស្សីទី ២ ខណ្ឌ ៧ មករា រាជធានីភ្នំពេញ។

លោក ថេង សុថុល អភិបាលខណ្ឌ ៧ មករា បានឲ្យដឹងថា ការចុះត្រួតពិនិត្យមើលការដ្ឋាននេះ ដើម្បីមើលថា តើក្រុមហ៊ុនដេញថ្លៃវិនិយោគនៅក្នុងខណ្ឌ ការដ្ឋានអនុវត្តតាមលក្ខណៈបច្ចេកទេសដែរឬទេ? និងណែនាំម្ចាស់ក្រុមហ៊ុន ឲ្យមានលក្ខណៈបច្ចេកទេសត្រឹមត្រូវ ហើយធ្វើយ៉ាងណាមិនឲ្យប៉ះពាល់ដល់ផលប្រយោជន៍ប្រជាពលរដ្ឋ គឺត្រូវកាត់បន្ថយឲ្យបានច្រើនបំផុត។

លោក ថេង សុថុល បានបញ្ជាក់ថា ការផ្លាស់ប្ដូរការ៉ូឡាថ្មីនេះ ជាគម្រោងរបស់រដ្ឋបាលខណ្ឌ ដោយសង្កេតឃើញថា ការ៉ូឡានៅចិញ្ចើមមហាវិថីហ្សាលឌឺហ្គោលមានសភាពចាស់ទ្រុឌទ្រោម ខូចខាត ដូច្នេះដើម្បីលើកកម្ពស់សោភ័ណភាពផ្លូវសម្រាប់ពលរដ្ឋអ្នកដំណើរងាយស្រួលក្នុងការធ្វើដំណើរដោយថ្មើរជើង ជៀសវាងបង្កគ្រោះថ្នាក់ណាមួយជាយថាហេតុ រដ្ឋបាលខណ្ឌ បានផ្លាស់ប្ដូរការ៉ូឡាថ្មី ដោយលើកឲ្យខ្ពស់ជាងមុន និងធានាគុណភាពល្អជាងមុនផងដែរ ជាពិសេសនោះបានការ៉ូឡាឆ្នូតពណ៌លឿនសម្រាប់កំណត់ព្រំរួចស្រេចផងដែរ។

លោកក៏បានណែនាំដល់មន្ត្រីជំនាញពាក់ព័ន្ធក្នុងខណ្ឌ ត្រូវចុះត្រួតពិនិត្យតាមការដ្ឋានទាំងអស់ក្នុងមូលដ្ឋានខណ្ឌឲ្យបានញឹកញាប់ ដើម្បីពិនិត្យមើលឲ្យមានលក្ខណៈបច្ចេកទេសត្រឹមត្រូវក្នុងការដ្ឋាន។

គួរជម្រាបថា កាលពីរសៀលថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០២៥ កន្លងទៅ លោកអភិបាល នៃគណៈអភិបាលខណ្ឌ ៧ មករា បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយ និងពិគ្រោះយោបល់ជាមួយប្រជាពលរដ្ឋដែលរស់នៅអមសងខាងកំណាត់ផ្លូវហ្សាលឌឺហ្គោល ក្នុងភូមិសាស្ត្រខណ្ឌ ៧ មករា ស្ដីពីការរៀបចំសណ្ដាប់ធ្នាប់ និងសោភ័ណភាពសាធារណៈគំរូលើកំណាត់ផ្លូវហ្សាលឌឺហ្គោល។ ក្នុងនោះ រដ្ឋបាលខណ្ឌ ៧ មករា បានកំណត់យកមហាវិថីហ្សាលឌឺហ្គោលធ្វើជាផ្លូវគំរូ ដែលមានបរិស្ថាន អនាម័យ សណ្ដាប់ធ្នាប់សាធារណៈ និងសោភ័ណភាពល្អសម្រាប់មូលដ្ឋានខណ្ឌ ៧ មករា៕
អត្ថបទ ៖ រដ្ឋា
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


