ព័ត៌មានជាតិ
លោកឃួង ស្រេង ណែនាំមន្ត្រីបក្សមូលដ្ឋាន បំពេញការងារឱ្យបានទ្វេដង ត្រៀមគ្រប់ជំហាន គ្រប់វិធីសាស្ត្រ
លោកឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និង ជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ បានណែនាំឱ្យ មន្ត្រីបក្សមូលដ្ឋានទាំងអស់ ប្រឹងប្រែងបំពេញការងារបក្សឱ្យបានទ្វេដង ដោយត្រូវត្រៀមគ្រប់ជំហាន គ្រប់វិធីសាស្ត្រ ស្របទៅតាមច្បាប់ ដើម្បីយកជ័យជំនៈក្នុងការបោះឆ្នោត បើមិនបាន កើនកៅអី ក៏ត្រូវតែកើនសំឡេងដែរ នៅក្នុងការបោះឆ្នោតឆ្នាំ២០២៧ខាងមុខនេះ។

ការណែនាំបែបនេះរបស់ លោកឃួង ស្រេង បានធ្វើឡើង ក្នុងពិធីសំណេះសំណាលជាមួយសមាជិក សមាជិកា គណៈកម្មាធិការគណបក្ស សង្កាត់វាលវង់និងសង្កាត់បឹងព្រលិត ខណ្ឌ៧មករា ក្រោយបញ្ចប់ម៉ោងរដ្ឋបាល នាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី១៤ តុលាឆ្នាំ២០២៥នេះ នៅសាលាប៊ែលធីគ្រុប។

លោកឃួង ស្រេង បានលើកឡើងថា នៅពេលមានការប៉ះទង្គិចគ្នាជាមួយថៃ មានបងប្អូនប្រជាជនកម្ពុជាយ៉ាងច្រើនសន្ធឹកសន្ធាប់ យកថវិកា និងសម្ភារៈ គ្រឿងឧបភោគ បរិភោគ ជួយដល់វីរកងទ័ពរបស់យើងដែលកំពុងឈរជើងការពារបូរណភាពទឹកដីនៅតាមបន្ទាត់ព្រំដែនជួរមុខ។ សកម្មភាពរបស់ សប្បុរសជន ប្រជាពលរដ្ឋ ក្នុងការផ្តល់ថវិកា និងសម្ភារៈ គ្រឿងឧបភោគ បរិភោគខាងលើនេះ មិនមែនមានន័យថា រាជរដ្ឋាភិបាលរបស់យើង ខ្វះខាតថវិកា និងស្បៀងអាហារសម្រាប់កងទ័ពនោះទេ តែវាជាការ បង្ហាញឱ្យឃើញពីការរួមសាមគ្គីគ្នាជាធ្លុងមួយ ខ្មែរស្រលាញ់ខ្មែរ ក្នុងស្មារតីខ្មែរជួយខ្មែរ។

ជាមួយគ្នានោះ លោក ឃួង ស្រេង ក៏បានថ្លែងនូវការអរគុណផងដែរចំពោះ មន្ត្រីគណបក្សខណ្ឌ សង្កាត់ ដែលបានរួមចំណែក ធ្វើឱ្យគ្រប់នៃការបោះឆ្នោតទទួលជ័យជំនៈរហូតមក។ ជាក់ស្តែង នៅឆ្នាំ២០២២, ២០២៣,ការបោះឆ្នោតព្រឹទ្ធសភា និងការបោះឆ្នោតក្រុមប្រឹក្សាខណ្ឌ រាជធានី គណបក្សប្រជាជនកម្ពុជាទទួលបានជ័យជំនៈរហូតផ្លូកទឹកផ្លូកដី។

លោកឃួង ស្រេង បានបន្តទៀតថា មន្ត្រីគណបក្សប្រជាជនកម្ពុជា អ្វីដែលយើងត្រូវធ្វើ គឺបម្រើប្រជាពលរដ្ឋនិងដើម្បីផលប្រយោជន៍ក្មេងជំនន់ក្រោយ។ ដូច្នេះយើងត្រូវធ្វើការងាររួមគ្នា ធ្វើយ៉ាងណាឱ្យគណបក្សប្រជាជនកម្ពុជាដឹកនាំប្រទេសជាតិជារៀងរហូត និងសម្រេចបាននូវចក្ខុវិស័យ ក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០ ដែលជាបំណងប្រាថ្នាពលរដ្ឋខ្មែរគ្រប់រូប។

ក្នុងឱកាសនោះ ទាំងចៅសង្កាត់និងមេភូមិនីមួយៗ ក៏បានលើកឡើងពីសមិទ្ធផលរបស់បក្សដែលសម្រេចបាន ជាមួយនិងការលើកឡើងពីផែនការសកម្មភាពដែលបាននឹងកំពុងអនុវត្ត ដូចជាការខិតខំកសាងសមាជិកបក្ស ការរក្សាសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ។ បន្ថែមពីនេះក៏បាន លើកឡើងពីសន្តិអារម្មណ៍និងសកម្មភាពរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ដោយពួកគាត់ធ្វើពហិការ មិនប្រើប្រាស់របស់របរថៃ ជាមួយនិងការថ្កោលទោសយ៉ាងខ្លាំងក្លា ចំពោះចោរសៀមនេះ ដែលឈ្លានពានទឹកដីកម្ពុជា ជាមួយនិងការធ្វើសកម្មភាពអមនុស្សធម៌ បំពារបំពាន រំលោភសិទ្ធិមនុស្ស មកលើប្រជាពលរដ្ឋខ្មែរស្លូតត្រង់រស់នៅតាមព្រំដែន៕
ដោយ ៖ ស្រីរ័ត្ន












-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


