ព័ត៌មានអន្ដរជាតិ
ថៃនិងអាមេរិក កំពុងចរចាលើរឿងសំខាន់ពីរក្នុងពេលខាងមុខនេះ
នាយករដ្ឋមន្ត្រីថៃ លោក អានុទីន ឆានវីរៈគុល បានប្រកាសថា ប្រទេសថៃនិងសហរដ្ឋអាមេរិក កំពុងស្ថិតនៅក្នុងដំណាក់កាលនៃការចរចាកិច្ចសហប្រតិបត្តិការចំនួនពីរដ៏សំខាន់ដែលផ្តោតលើពន្ធបដិកា និងកិច្ចសហប្រតិបត្តិការលើរ៉ែកម្រ។

ថ្លែងនៅក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជា ក្រោមវត្តមានរបស់ប្រធានាធិបតីដូណាល់ ត្រាំ និងការសម្របសម្រួលរបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី នាយករដ្ឋមន្ត្រីថៃ លោក អានុទីន បានលើកឡើងពីកិច្ចសហប្រតិបត្តិការរវាងប្រទេសថៃនិងសហរដ្ឋអាមេរិកលើវិស័យពាណិជ្ជកម្ម។
នាយករដ្ឋមន្ត្រីថៃ លោក អានុទីន ឆានវីរៈគុល ថ្លែងថា៖«ខ្ញុំរីករាយ នៅថ្ងៃនេះ យើងសូមប្រកាសនូវសេចក្តីប្រកាសរួមនៃក្របខណ្ឌនៃកិច្ចព្រមព្រៀងរវាងសហរដ្ឋអាមេរិក-ថៃលើពន្ធបដិកា ដែលខ្ញុំជឿថា ការចរចារបស់ពួកយើងនឹងត្រូវសម្របសម្របសម្រួលបញ្ចប់នៅចុងឆ្នាំនេះ។ យើងក៏បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរលើកិច្ចសហប្រតិបត្តិការស្តីពីរ៉ែកម្រដែលនឹងលើកស្ទូយបន្ថែមទៀតលើភាពធន់និងស្ថិរភាពនៃច្រវ៉ាក់ផ្គត់ផ្គង់ក្នុងឆ្នាំខាងមុខ»៕
រ៉ាន់ រើយ

-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


