ព័ត៌មានអន្ដរជាតិ
អានុទីន ថា ជ័យជម្នះបោះឆ្នោតកំពុងស្ថិតក្នុងកណ្តាប់ដៃ ទោះការស្ទង់មតិបង្ហាញលទ្ធផល ផ្ទុយស្រឡះ
ខណៈការបោះឆ្នោតថៃនឹងឈានចូលមកដល់នៅសប្តាហ៍នេះ នាយករដ្ឋមន្ត្រីចាំផ្ទះ អានុទីន ឆាន់វីរៈគុល បានប្រកាសក្តែងៗថា លោកមានទំនុកចិត្តយ៉ាងមុតមាំនឹងឈ្នះ! ជ័យជម្នះកំពុងស្ថិតក្នុងកណ្តាប់ដៃរបស់ខ្លួនហើយ។

កាសែត Bangkok Post បានដកស្រង់សម្តីលោកអានុទីន ដែលថ្លែងក្នុងកម្មវិធី Kammakorn Khaoកាលពីថ្ងៃចន្ទទី២ខែកុម្ភៈឆ្នាំ២០២៦ថា លោកបានដាក់គោលដៅបញ្ចប់នៅចំណាត់ថ្នាក់លេខមួយ ឬបើមិនឈ្នះលេខមួយទូទាំងប្រទេស យ៉ាងហោចណាស់ក៏នាំមុខគេដែរ ក្នុងប្លុកនយោបាយរបស់ខ្លួន។
លោកអះអាងថា គណបក្សភូមិចៃថៃ កំពុងស្ថិតក្នុងស្ថានភាពអំណោយផលក្នុងការដណ្តើមបានអាសនៈភាគច្រើន នៅក្នុងការបោះឆ្នោតសកលនេះ។ យ៉ាងណា ពេលត្រូវបានគេសួរអំពីការព្យាករអាសនៈដែលអាចឡើងដល់១៨០ បុរសម្នាក់នេះមិនហ៊ានផ្តល់ចម្លើយច្បាស់លាស់ឡើយ។
ជំនឿចិត្តរបស់អនុទីន ត្រូវគេមើលឃើញថា ផ្ទុយស្រឡះពីការស្ទង់មតិនាពេលថ្មីៗ ដែលបង្ហាញថា គណបក្សពីរនិងបេក្ខជននាយករដ្ឋមន្ត្រីពីរ ដែលកំពុងប្រជែងគ្នាខ្លាំង គឺមិនមែនគណបក្សរបស់លោកនិងគ្មានឈ្មោះអានុទីនឡើយ។

ការស្ទង់មតិកាលពីសប្តាហ៍មុនរបស់ Rajabhat ទូទាំងប្រទេសលើមនុស្ស ១១ ៧០០នាក់ចន្លោះថ្ងៃទី១៩ដល់២៥ខែមករា បានបង្ហាញថា គណបក្សប្រជាជនឈរនៅលេខ១ និងភឿថៃនៅលេខ២។
តាមលទ្ធផល, គណបក្សប្រជាជនមានសំឡេងគាំទ្រ៣៨.៨% នាំមុខគណបក្សភឿថៃដាច់ ដែលមានត្រឹម១៧.៩%។ បើនិយាយពីបេក្ខជននាយករដ្ឋមន្ត្រីវិញ លោក Natthaphong Rueangpanyawut នៃគណបក្សប្រជាជន គឺទទួលបានសំឡេងគាំទ្រ៣៩.២% ក៏នាំមុខដាច់ដែរលើលោក Yodchanan Wongsawat នៃគណបក្សភឿថៃ ដែលមានសំឡេងគាំទ្រ១៥.៩%។
ងាកទៅមើលការស្ទង់មតិរបស់ Suan Dusit ដែលធ្វើឡើងលើមនុស្ស ២ ៥៨៦ នាក់ទូទាំងប្រទេស ចន្លោះថ្ងៃទី ១៣ ដល់ ១៦ ខែមករា ក៏បង្ហាញដែរថា គណបក្សប្រជាជន មានសំឡេងនាំមុខដាច់នៅក្នុងជម្រើសគោលនយោបាយធំៗចំនួន ៤ ក្នុងចំណោម ៥ ខណៈគណបក្សភឿថៃ កំពុងតាមពីក្រោយ នៅលំដាប់ទី២៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


