ព័ត៌មានអន្ដរជាតិ
អាមេរិករកមធ្យោបាយរំដោះខ្លួន ក្រោយអ៊ីរ៉ង់រកឃើញមេដឹកនាំកំពូលកើតចេញពីការឈឺចាប់
ជារឿងមិននឹកស្មានដល់ ដែលប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានលើកឡើងភ្លាមៗអំពីលទ្ធភាពនៃការបញ្ចប់ប្រតិបត្តិការយោធារបស់សហរដ្ឋអាមេរិកនៅក្នុងប្រទេសអ៊ីរ៉ង់ក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ បន្ទាប់ពីប្រទេសអ៊ីរ៉ង់បានប្រកាសជ្រើសរើសមេដឹកនាំកំពូលថ្មី គឺលោក ម៉ូជតាបា ខាមេនី (Mojtaba Khamenei) ដែលជាកូនប្រុសទី២របស់ លោក Ayatollah Ali Khamenei ដែលត្រូវធ្វើឃាតក្នុងការវាយប្រហាររបស់សហរដ្ឋអាមេរិកនិងអ៊ីស្រាអែលកាលថ្ងៃទី១មីនា២០២៦។

មេដឹកនាំអ៊ីរ៉ង់ លោក Ayatollah Ali Khamenei កាន់អំណាចកំពូលនិងផ្តាច់មុខក្នុងប្រទេសអ៊ីរ៉ង់អស់រយៈពេល៣៦ឆ្នាំចាប់តាំពីឆ្នាំ១៩៨៩ បានទទួលរងនូវសោកនាដកម្មក្នុងជីវិតចុងក្រោយ ក្នុងវ័យ៨៦ឆ្នាំ ដោយសារតែការវាយប្រហារតាមផ្លូវអាកាសក្នុងប្រតិបត្តិការយោធារួមគ្នា របស់សហរដ្ឋអាមេរិកនិងអ៊ីស្រាអែលចាប់តាំងពីថ្ងៃទី២៨ខែកុម្ភៈឆ្នាំ២០២៦ ដោយចោទប្រកាន់ថា អ៊ីរ៉ង់មានកម្មវិធីនុយក្លេអ៊ែរ និងមានរោងចក្រចម្រាញ់ធាតុអ៊ុយរ៉ានីញ៉ូមសម្រាប់ផលិតក្បាលគ្រាប់នុយក្លេអ៊ែរ និងការចោទប្រកាន់ថា អ៊ីរ៉ង់បានអភិវឌ្ឍកម្មវិធីមីស៊ីលរយៈចម្ងាយឆ្ងាយដ៏គ្រោះថ្នាក់សន្តិសុខអ៊ីស្រាអែលនិងអាមេរិក។
បើទោះបីជា ភាគីសហរដ្ឋអាមេរិកនិងអីរ៉ង់កំពុងស្ថិតក្នុងតំណាក់កាលនៃការចរចាក្នុងកម្មវិធីនុយក្លេអ៊ែរ ដែលត្រូវបានគេមើលឃើញថា មានភាពរីកចម្រើន ការសម្រេចចិត្តវាយប្រហាររបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និង នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បេចានមីន នីតាន់ញ៉ាហ៊ូ បានធ្វើឲ្យមេដឹកនាំពិភពស្រឡាំងកាំងយ៉ាងខ្លាំង។
កាន់តែរន្ធត់បំផុត ប្រតិបត្តិការយោធារបស់ពួកគេ ត្រូវបានអះអាងថា បានសម្លាប់មេដឹកនាំកំពូលរបស់អឺរ៉ង់ និង ថ្នាក់ដឹកនាំកំពូលៗរបស់យោធាអ៊ីរ៉ង់ជាច្រើនរូប ហើយជាបន្ទបន្ទាប់ លោក ដូណាល់ ត្រាំ បានអះអាងពីភាពជោគជ័យក្នុងប្រតិបត្តិការយោធាលើប្រទេសអ៊ីរ៉ង់ក្នុងការបំផ្លាញមូលដ្ឋានផលិតនុយក្លេអ៊ែរ និង ការបំផ្លាញសមត្ថភាពយោធាអឺរ៉ង់ទាំងស្រុង រួមទាំងកងទ័ពអាកាស និងកងទ័ពជើងទឹក ហើយ សូម្បីតែការអះអាងអំពីការដូររបបនៅប្រទេសអ៊ីរ៉ង់ទៀតផង។
ប៉ុន្តែ ការប្រកាសរបស់អឺរ៉ង់ដែលជ្រើសរើសបានមេដឹកនាំកំពូលថ្មី គឺ លោក ម៉ូជតាបា ខាមេនី ដែលជាកូនប្រុសរបស់មេដឹកនាំដែលអាមេរិកសម្លាប់ទៀតនោះ បានធ្វើឲ្យប្រធានាធិបតីសហរដ្ឋអាមេរិកប្តូរគោលជំហរយ៉ាងឆាប់រហ័សក្នុងការបញ្ចប់ការប្រយុទ្ធនេះឲ្យបានកាន់តែឆាប់ ខណៈពេលដែលភាគីអ៊ឺរ៉ង់បានអះអាងម្តងហើយម្តងទៀតថា ពួកគេរង់ចាំស្វាគមន៍យោធាអាមេរិកនិងអ៊ីស្រាអែលចូលវាយប្រហារដល់អឺរ៉ង់ ដើម្បីប្តូររបបនោះ។
ការប្រកាសរបស់ លោក ត្រាំ ក៏កើតចំពេលនៃវិបត្តិថាមពលជាសកលដែលធ្វើឲ្យតម្លៃប្រេងឥន្ធនៈហក់ឡើងយ៉ាងគំហុកដល់ទៅជាង២៥%ក្នុងរយៈពេលប្រហែល១សប្តាហ៍ប៉ុណ្ណោះ។ ក្រោយការប្រកាសរបស់លោក ត្រាំ អំពីការបញ្ចប់សង្គ្រាមនៅអឺរ៉ង់ក្នុងពេលដ៏ខ្លីខាងមុខនោះ ក៏បានទាញទម្លាក់តម្លៃប្រេងឲ្យត្រឡប់មកជិតតម្លៃដើមមុនការវាយប្រហារបានកើតឡើង។
ទាំងអ៊ីរ៉ង់និងសម្ព័ន្ធមិត្តរុស្ស៊ីសុទ្ធសឹងតែប្រើប្រាស់វិស័យថាមពលជាអាវុធរបស់ពួកគេ ក្នុងការប្រឆាំងមហាអំណាចលោកខាងលិច។ ក្នុងដំណាក់កាលនៃសង្គ្រាមនេះ អ៊ឺរ៉ង់បានប្រកាសបិទច្រក ហ័រមូស (Hormuz) ដែលដឹកប្រេងចេញពីតំបន់មជ្ឈិមបូព៌ា ចំណែកឯរុស្ស៊ីវិញ គំរាមបិទខ្ទប់នាំចេញទាំងស្រុងទៅកាន់អឺរ៉ុប ដែលធ្វើឲ្យតម្លៃហក់ឡើងមួយរំពេច។ មិនតែប៉ុណ្ណោះ អឺរ៉ង់ក៏បានវាយប្រហារទៅកាន់រោងចក្រចម្រាញ់ប្រេងក្នុងប្រទេសនានានៅតំបន់ឈូងសមុទ្រ ដោយប្រើប្រាស់ដ្រូនដែលធ្វើឲ្យទំហំនៃការខូចខាតមានច្រើន។
យោងតាម AFP ជាសញ្ញាមិនចុះញ៉មសហរដ្ឋអាមេរិកនិងអ៊ីស្រាអេល ក្រោមការដឹកនាំរបស់មេដឹកនាំថ្មី លោក ម៉ូជតាបា ខាមេនី អ៊ីរ៉ង់បានបាញ់មីស៊ីលថ្មីជាច្រើនគ្រាប់ទៅលើប្រទេសជិតខាងឈូងសមុទ្ររបស់ខ្លួន និងបានបង្ហាញសញ្ញាថា ច្រកសមុទ្រយុទ្ធសាស្ត្រ ហ័រមូស ទំនងជានៅតែបិទ។
លោក ត្រាំ បានប្រាប់សន្និសីទសារព័ត៌មានមួយនៅរដ្ឋផ្លរីដាថា «វានឹងត្រូវបញ្ចប់ក្នុងពេលឆាប់ៗនេះ ហើយប្រសិនបើវាចាប់ផ្តើមឡើងវិញ ពួកគេនឹងរងការវាយប្រហារកាន់តែខ្លាំង» បន្ទាប់ពីបានប្រាប់អ្នកតាក់តែងច្បាប់ថា យុទ្ធនាការវាយប្រហារនេះនឹងក្លាយជា «ដំណើរកម្សាន្តរយៈពេលខ្លី»៕
រ៉ាន់ រើយ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


