ព័ត៌មានជាតិ
ជីដូនវ័យ ៧៤ ឆ្នាំ គ្មានទីពឹង ទទួលបានការឧបត្ថម្ភពីព្រះគ្រូអនុគណក្រុងក្រចេះ
លោកយាយ យឹម ទូច អាយុ ៧៤ឆ្នាំ ជាទុរគតជន រស់នៅភូមិអូរឫស្សី១ សង្កាត់អូរឫស្សី ក្រុងក្រចេះ ខេត្តក្រចេះ ដែលរស់នៅតែម្នាក់ឯង និងមានជីវភាពខ្វះខាត និងកំពុងមានជំងឺប្រចាំកាយផងនោះ បានទទួលអំណោយជាគ្រឿងឧបភោគបរិភោគនិងបច្ច័យពីព្រះគ្រូសីលគន្ធប្បជ្ជោតរតនបាលោ ភួង រតនា ព្រះគ្រូអនុគណក្រុងក្រចេះ និងជាគ្រូចៅអធិការវត្តវេឡុគង្គារាម អូរឫស្សី។
ព្រះអង្គ ភួង រតនា ព្រះគ្រូអនុគណក្រុងក្រចេះ មានសង្ឃដីកាថា បន្ទាប់ពីទទួលព័ត៌មានអំពីការរស់នៅរបស់លោកយាយភ្លាមនោះ ព្រះអង្គបានរៀបចំនិងនាំយកអំណោយមកផ្ដល់ជូនដល់គាត់ ដេីម្បីជួយសម្រាលដល់ការលំបាកមួយគ្រា និងបានលេីកទឹកចិត្តលោកយាយឲ្យពង្រឹងស្មារតី រស់នៅកុំបាក់ទឹកចិត្ត។


ព្រះអង្គមានសង្ឃដីកាបន្តថា អំណោយដែលបានប្រគល់ជូននៅពេលនេះ គឺបានមកពីពុទ្ធបរិស័ទដែលបានប្រគេនព្រះអង្គក្នុងកម្មវិធីកម្មបែបព្រះពុទ្ធសាសនាផ្សេងៗ ដែលសម្ភារៈទាំងអស់នោះរួមមាមាន -អង្ករចំនួន ២៥ គីឡូគ្រាម, មីចំនួន ១ កេះ, ទឹកត្រីចំនួន ១ យួរ, ត្រីខចំនួន ១ យួរ, ទឹកបរិសុទ្ធចំនួន ១ កេះ, ទឹកសុីអុីវចំនួន ១ យួរ, បន្លុងចំនួន ១ និងបច្ច័យចំនួនចំនួន ១៥ មុឺនរៀល។
ក្រោយពេលទទួលបានអំណោយ លោកយាយ ញឹម ទូច បានសម្ដែងនូវសេចក្ដីសោមនស្សរីករាយ និងថ្លែងអំណរអរព្រះគុណយ៉ាងជ្រាលជ្រៅ ចំពោះទឹកព្រះទ័យរបស់ព្រះអង្គ ដែលបានជួយឧបត្ថម្ភដល់រូបគាត់ដែលកំពុងតែជួបការលំបាកក្នុងជីវភាពប្រចាំថ្ងៃ៕


អត្ថបទ៖ ប្រុញ វិធិន
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


