ព័ត៌មានអន្ដរជាតិ
ប៉ាតាយ៉ា ក៏ស្ថិតក្នុងចំណោមទីក្រុងមានការលូកហោប៉ៅនិងពោរពេញដោយ Scam ខ្លាំងបំផុតលើលោកដែរ
ក្រៅពីរាជធានីបាងកក សូម្បី ប៉ាតាយ៉ា ក៏ជាប់ឈ្មោះក្នុងចំណោមទីក្រុងកំពូលទាំង១០ លើពិភពលោក ដែលកើតមានករណីលូកហោប៉ៅញឹកញាប់និងពោរពេញដោយការឆបោកតាមអនឡាញ (Scam) ក្នុងរបាយការណ៍របស់គេហទំព័រដ៏ល្បីរបស់អង់គ្លេស Compare the Market ផងដែរ។

ក្នុងរបាយការណ៍នោះ Compare the Market បានបង្ហាញថា ប៉ាតាយ៉ា ដែលមនុស្សភាគច្រើនស្គាល់ថាជាកន្លែងពោរពេញដោយសេវាកម្មផ្លូវភេទនិងការកម្សាន្តពេលរាត្រី ត្រូវបានអ្នកទេសចរវាយតម្លៃខ្ពស់នៃការឆបោកតាមអនឡាញនិងលូកហោប៉ៅ ពោលគឺទទួលបានពិន្ទុ៤៤.៤៣លើ១០០ ស្ថិតនៅចំណាត់ថ្នាក់លេខ៨។
គេហទំព័រនេះសរសេរថា «ទិដ្ឋភាពដ៏រស់រវើករបស់ប៉ាតាយ៉ា ក៏បានទាក់ទាញពួកឱកាសនិយមផងដែរ។ តូបលក់ដូរតាមដងផ្លូវ និងតំបន់កម្សាន្តពេលរាត្រី គឺជាកន្លែងដែលអ្នកធ្វើដំណើរត្រូវតែ ប្រុងប្រយ័ត្នខ្ពស់ ចំពោះទ្រព្យសម្បត្តិរបស់ពួកគេ»។
សម្រាប់របាយការណ៍របស់ Compare the Market, បាងកក ឈរនៅលំដាប់លេខ១លើពិភពលោក ជាទីក្រុងពោរពេញដោយករណីទាំង២ខាងលើ។ ក្នុងការឲ្យពិន្ទុ ទេសចរជាង ១ ០០០នាក់បានបញ្ជាក់ច្បាស់ថា រាជវាំងថៃ ជាកន្លែងកើតមានឧក្រិដ្ឋកម្មទេសចរណ៍ខ្លាំងបំផុតលើពិភពលោក ខណៈ២ទីតាំងទៀត ដែលកើតមានករណី Scam និងលូកហោប៉ៅគួរឲ្យខ្លាចគឺវត្តភូ និងផ្សារចតុចក្រ។
ក្រៅពីបាងកកឈរលេខ១ ទីក្រុងលើពិភពលោកចំនួន៤ទៀត ដែលស្ថិតក្នុងលំដាប់កំពូលទាំង៥ កើតការលូកហោប៉ៅញឹកញាប់និងពោរពេញ Scam មានដូចជា ប៉ារីស (ប្រទេសបារាំង), ប្រាក (សាធារណរដ្ឋឆែក), សៀងហៃ (ប្រទេសចិន) និង Agra (ប្រទេសឥណ្ឌា)៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ បាងកក ជាប់លេខ១លើលោក ជាទីក្រុងពោរពេញដោយ Scam និងកើតមានការលូកហោប៉ៅញឹកញាប់បំផុត
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


