ព័ត៌មានជាតិ
ប្រទេសកំពុងវឹកវរកូវីដ មានជនឆ្លៀតលក់អាល់កុលក្លែងក្លាយ សមត្ថកិច្ចចូលចាប់ដល់ក្នុងផ្ទះ
ខេត្តបាត់ដំបង៖ មន្រ្តីការពារអុ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) សហការជាមួយមន្រ្តីមន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរដែនដីចុះត្រួតពិនិត្យម្ហូបអាហារ និងទំនិញដែលមានដាក់តាំងលក់នៅតាមផ្ទះមុនចូលឆ្នាំខ្មែរជាពិសេសតាមឱសថស្ថានរងនានា បានរកឃើញ និងរឹបអូសអាល់កុលក្លែងក្លាយចំនួន៨៤៦លីត្រដាក់លក់នៅក្រុងបាត់ដំបង។

ក្នុងការត្រួតពិនិត្យនេះកម្លាំងជំនាញបានរកឃើញអាល់កុលក្លែងក្លាយដែលមានសារធាតុ (មេតាណុល) មានចំនួន៨៤៦លីត្រដែលបានដាក់តាំងលក់នៅឱសថស្ថានទិព្វ១ ស្ថិតក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
លោក ហាក់ សុខរិន ប្រធានសាខា ក.ប.ប ខេត្តបាត់ដំបងបានឱ្យដឹងថា ក្នុងប្រតិបត្តិការនេះកម្លាំងរបស់លោកបានត្រួតពិនិត្យ និងធ្វើតេស្តអាល់កុលដែលបានដាក់លក់នៅតាមឱសថស្ថានរងនានាចំនួន៥ទីតាំងនៅក្រុងបាត់ដំបងមានរួមមានទីតាំងទី១ឱសថស្ថានសង់ត្រាល់ ទីតាំងទី២ឱសថស្ថានមហាទេព ទីតាំងទី៣ឱសថស្ថានទិព្វ១ ទីតាំងទី៤ឱសថស្ថានសង្កែ និងទីតាំងទី៥ឱសថស្ថានឌីយ៉ាម៉ង់។

លោកប្រធានបន្តថា លទ្ធផលនៃការត្រួតពិនិត្យបានរកឃើញអាល់កុលក្លែងក្លាយដែលមានសារធាតុ (មេតាណុល)បានដាក់លក់នៅឱសថស្ថានទិព្វ១ដែលមានអាស័យដ្ឋានភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ចំនួន២៧កានស្មើនឹង៨១០លីត្រ និង៧២ដបស្មើនឹង៣៦លីត្រ សរុបចំនួន៨៤៦លីត្រ។
ស្របពេលនេះដែរលោក ហាក់ សុខរិន បានអំពាវនាវដល់អាជីវករលក់ដូរ និងអ្នកផលិតផលិតផលក្លែងក្លាយត្រូវបញ្ឈប់ជាបន្ទាន់ ព្រោះវាធ្វើឱ្យប៉ះពាល់សុខភាពអ្នកប្រើប្រាស់ ហើយអាល់កុលក្លែងក្លាយនោះមិនបានសម្លាប់មេរោគពិតប្រាកដនោះទេដែលជាមូលហេតុធ្វើមានការឆ្លងរោគដោយមិនដឹងខ្លួនចំពោះអ្នកប្រើប្រាស់ទៅវិញ។
ក្រោយពីបង្ក្រាប និងដកហូតអាល់កុលក្លែងក្លាយខាងលើ មន្រ្តីជំនាញបានយកទៅរក្សាទុកដើម្បីដុតបំផ្លាញចោលនៅពេលក្រោយ៕
អត្ថបទ៖ សៅ សារិទ្ធ


-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


