ជីវិតកម្សាន្ដ
ពេជ្រ សោភា៖ បើស្រលាញ់អាណិតពុកម៉ែ កុំនាំកូវីដទៅរកគាត់ ឃ្លាតមួយពេលខ្លី កុំឲ្យឃ្លាតគ្មានថ្ងៃជួប
តារាចម្រៀង ពេជ្រ សោភា ឈានចូលដល់នៃឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរនេះ ក្រៅតែពីបួងសួងសុំសេចក្តីសុខជូនប្រជាពលរដ្ឋទូទាំងប្រទេសឲ្យរួចចាកផុតជំងឺកូវីដ-១៩ នាងក៏បានអំពាវនាវឲ្យប្រុងប្រយ័ត្ន និងអវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលផងដែរ។

តារាស្រីអ្នកនាង ពេជ្រ សោភា បានធ្វើការថ្លែងសារបំផុសស្មារតីមហាជនដោយបានលើកឡើងថា បើបងប្អូនស្រលាញ់ហើយអាណិតឪពុកម្តាយនៅស្រុក សូមកុំនាំកូវីដ-១៩ទៅរកគាត់ ព្រោះឃ្លាតមួយពេលខ្លីកុំឲ្យឃ្លាតគ្មានថ្ងៃជួប។
ពេជ្រ សោភា បានលើកឡើងទៀតថា “សូមបងប្អូនទាំងអស់រួមគ្នាការពារ និងត្រូវយល់ពីគ្រួសារ ហើយអាណិតឪពុកម្តាយចាស់ៗនៅផ្ទះ បើនឹកគាត់ស្រលាញ់គាត់ កុំនាំកូវីដ១៩ ទៅរកគាត់ ឃ្លាតគ្នាពេលខ្លី កុំឲ្យឃ្លាតគ្នាគ្មានថ្ងៃបានជួបគ្នាវិញ។

បន្ថែមពីនេះ ពេជ្រ សោភា បាននិយាយដែរថា កូវីដ១៩មិនស្គាល់អ្នកណាម្នាក់នោះទេ ឲ្យតែប្រហែសវានឹងប្រហារ ត្រូវចាំថា យើងមិនអាចមើលឃើញកូវីដ តែកូវីដ តែងតែរងចាំយើង តែយើងក៏អាចរួមគ្នាទប់ស្កាត់បាន ផ្តើមពីយើងទាំង អស់គ្នា សូមអនុត្តតាមវិធាន ៣កុំ ៣ការពារ៕
អត្ថបទ ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


