កីឡា
ព្រះខ័នរាជស្វាយរៀង ជួប ភ្នំពេញក្រោន វគ្គ ៨ ក្រុម ផ្តល់ផលល្អ ២ ដល់កម្ពុជា
ក្រុមបាល់ទាត់កំពូលរបស់ កម្ពុជា ២ គឺ ព្រះខ័នរាជស្វាយរៀង និង ភ្នំពេញក្រោន ជួបគ្នានៅវគ្គ ៨ ក្រុមចុងក្រោយពានរង្វាន់ក្លិបកម្រិតទី ៣ AFC Challenge League ត្រូវបានមើលឃើញ អំពីផលចំណេញ ២ ធំៗសម្រាប់បាល់ទាត់ កម្ពុជា។

បន្ទាប់ពីក្រុម ព្រះខ័នរាជស្វាយរៀង និង ភ្នំពេញក្រោន ត្រូវជួបគ្នាវគ្គ ៨ ក្រុមចុងក្រោយពាន ACGL រដូវកាលនេះ ត្រូវបានអ្នកគាំទ្រយល់ឃើញខុសៗគ្នា ដោយមតិខ្លះគិត ថា មិនទាន់ជួបគ្នា ហើយចាំជួបគ្នានៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រវិញទើបល្អជាង។ ចំណែកមតិខ្លះទៀតគិត ថា បើជួបគ្នានៅវគ្គ ៨ ក្រុមចុងក្រោយនេះក៏ល្អដែរ។
យ៉ាងណា បើមើលតាមតថភាពជាក់ស្តែង ការជួបគ្នារវាង ព្រះខ័នរាជស្វាយរៀង និង ភ្នំពេញក្រោន នៅវគ្គ ៨ ក្រុមនេះ នឹងផ្តល់ផលចំណេញ ២ ចំណុចធំៗដល់បាល់ទាត់ កម្ពុជា។ ចំណុចទី ១ ការជួបគ្នារវាងក្រុមទាំង ២ នឹងធានា ១០០% ដល់គឺ កម្ពុជា នឹងមាន ១ ក្រុមត្រូវទទួលបានកៅអីឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

ក្នុងករណី ប្រសិនបើក្រុមទាំង ២ មិនទាន់ជួបគ្នា នោះនឹងអាចមិនបានឡើងទាំង ២ ឬក៏អាចបានឡើងទាំង ២ តែម្តង ប៉ុន្តែបន្ទាប់ពីក្រុមទាំង ២ ជួបគ្នាវគ្គ ៨ ក្រុមបែបនេះ បានធ្វើឱ្យអ្នកគាំទ្រស្កប់ចិត្ត ថា ការប្រកួតខាងមុខ មិនខ្វល់លទ្ធផលបែបណានោះទេ នោះនឹងមានក្រុម កម្ពុជា មួយ ឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
ចំណុចទី ២ គឺពាក់ព័ន្ធនឹងចំណាត់ថ្នាក់ក្លិបលីគកម្ពុជា ក្នុងតារាងចំណាត់ថ្នាក់របស់ AFC។ បន្ទាប់ពី ព្រះខ័នរាជស្វាយរៀង និង ភ្នំពេញក្រោន ធ្វើបានល្អក្នុងការប្រកួតវគ្គសន្សំពិន្ទុក្នុងពូល គឺបានធ្វើឱ្យចំណាត់ថ្នាក់កម្ពុជា ពេលនេះបានរំកិលខ្លួនឡើង ២ ចំណាត់ថ្នាក់ ពីលេខ ១១ មកលេខ ៩ សម្រាប់ចំណាត់ថ្នាក់តំបន់អាស៊ីខាងកើត។

សម្រាប់ការជួបគ្នារវាង ព្រះខ័នរាជស្វាយរៀង និង ភ្នំពេញក្រោន នៅវគ្គ ៨ ក្រុម ក៏នឹងធានាផងដែរដល់ចំណាត់ថ្នាក់បច្ចុប្បន្នរបស់ កម្ពុជា នឹងអាចនៅថេរ ឬឡើងជាងនេះបន្តិចបន្តួចទៀត ពីព្រោះក្រុមទាំង ២ ជួបគ្នា នឹងមិនធ្វើឱ្យចំណាត់ថ្នាក់កម្ពុជា ត្រូវថយចុះឡើយ ទោះមានក្រុមណាមួយបរាជ័យក៏ដោយ។ ផ្ទុយមកវិញ បើក្រុមទាំង ២ មិនទាន់ជួបគ្នាវគ្គនេះ ហើយទទួលលទ្ធផលបរាជ័យទាំង ២ វិញនោះ នឹងធ្វើឱ្យចំណាត់ថ្នាក់លីគ កម្ពុជា ធ្លាក់ចុះទៅវិញក៏ថាបាន។
ទោះបីជាយ៉ាងណា នេះគ្រាន់តែជាការលើកឡើងមួយជ្រុងប៉ុណ្ណោះ។ ប្រសិនបើក្រុមទាំង ២ មិនទាន់ជួបគ្នាវគ្គ ៨ ក្រុមនេះទេ ក៏នឹងមានផលចំណេញច្រើនផងដែរដល់បាល់ទាត់ កម្ពុជា។ ករណីក្រុមទាំង ២ ឈ្នះនៅវគ្គ ៨ក្រុមដូចគ្នា នោះរឿងល្អបំផុត គឺក្រុមទាំង ២ នឹងឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រទាំង ២ ហើយចំណាត់ថ្នាក់លីគ ក៏នឹងកើនឡើងបន្តទៀត។

គួរបញ្ជាក់ជាថ្មី ថា មុនក្រុមទាំង ២ ត្រូវជួបគ្នានៅវគ្គ ៨ ក្រុមចុងក្រោយពាន ACGL គឺព្រះខ័នរាជស្វាយរៀង បញ្ចប់ការប្រកួតក្នុងពូល ដោយស្ថិតនៅលេខរៀងទី ១ ពូល D។ ចំណែក ភ្នំពេញក្រោន ស្ថិតនៅលេខរៀងទី ២ ក្នុងពូល E៕

អត្ថបទ៖ សេម កុសល
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


