Connect with us

ព័ត៌មានអន្ដរជាតិ

តម្លៃប្រេងអន្តរជាតិ​កើនឡើងសម្រាប់ការជួញដូរថ្ងៃចន្ទដើមសប្ដាហ៍នេះ

បានផុស

នៅ

តម្លៃប្រេងឆៅអន្តរជាតិ​បាន​កើនឡើងសម្រាប់ការជួញដូរលើទីផ្សារអាស៊ីនាព្រឹកថ្ងៃចន្ទ (៣ វិច្ឆិកា) នេះ ក្រោយ​ពីអង្គការនៃប្រទេសនាំចេញប្រេងកាត និងសម្ព័ន្ធមិត្ត (OPEC+) បាន​សម្រេចចិត្តផ្អាកការបង្កើនផលិតកម្ម​ប្រេងនៅត្រីមាសដើមឆ្នាំក្រោយ ដោយ​កាត់បន្ថយកង្វល់ការផ្គត់ផ្គង់ច្រើន។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ។ ​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តម្លៃប្រេងឆៅនាពេលអនាគត ម៉ាក Brent បាន​កើនឡើង ៤៧ សេន ឬ ០,៧៣% ដល់ ៦៥,២៤ ដុល្លារ/បារ៉ែល គិតត្រឹមម៉ោង ៧ ព្រឹកនៅទីក្រុងហុងកុង ខណៈតម្លៃប្រេងអាមេរិក West Texas Intermediate (WTI) បាន​កើនឡើង ៤៥ សេន ឬ ០,៧៤% ដល់ ៦១,៤៣ ដុល្លារ/បារ៉ែល។ ​

កាលពីថ្ងៃអាទិត្យ Opec+ បានព្រមព្រៀងគ្នាបង្កើនទិន្នផលចំនួន ១៣៧ ០០០ បារ៉ែល/ថ្ងៃ នៅខែធ្នូ ដោយដូចគ្នា​នៅខែតុលា និងខែវិច្ឆិកា។ បន្ថែមពីនេះ ប្លុកដដែល​បាន​និយាយក្នុងសេចក្ដីថ្លែងការណ៍ថា ខ្លួន «បានសម្រេចចិត្តផ្អាកការបង្កើនផលិតកម្ម​ក្នុងខែមករា ខែកុម្ភៈ និងខែមីនា ឆ្នាំ២០២៦»។

គួរគូសបញ្ជាក់ថា តម្លៃប្រេងធ្លាក់ចុះនាពេលប៉ុន្មានខែកន្លងមក ដោយសារកង្វល់កំណើនការផ្គត់ផ្គង់ និងសង្រ្គាមពាណិជ្ជកម្ម ដែលបង្កភាពស្រពិចស្រពិលសេដ្ឋកិច្ច ដាក់សម្ពាធលើតម្រូវការសកល។ តម្លៃប្រេងឆៅ​ម៉ាក​ Brent និង WTI បានធ្លាក់ចុះជាង ២% ​នៅខែតុលា ដែលជាការធ្លាក់ចុះ ៣ ខែជាប់ៗគ្នា។ ​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម