ព័ត៌មានអន្ដរជាតិ
ពូទីន និយាយថា រុស្ស៊ីកំពុងអភិវឌ្ឍមីស៊ីលគ្រូសនុយក្លេអ៊ែរជំនាន់ថ្មី
យោងតាមការចុះផ្សាយរបស់ CNN កាលពីថ្ងៃទី៥ខែវិច្ឆិកាឆ្នាំ២០២៥ លោក វ្ល៉ាឌីមៀរ ពូទីន បានលើកឡើងថា ប្រទេសរុស្ស៊ីបានចាប់ផ្តើមបង្កើតនូវមីស៊ីលគ្រូសដើរដោយថាមពលនុយក្លេអ៊ែរជំនាន់ថ្មី ដោយអះអាងថា សព្វាវុធនេះនឹងសម្រេចបាននូវល្បឿនលឿនជាងសំឡេង ដែលជាផ្នែកមួយនៃឃ្លាំងអាវុធយុទ្ធសាស្ត្ររបស់ទីក្រុងមូស្គូ។

ថ្លែងនៅក្នុងពិធីប្រគល់រង្វាន់រដ្ឋក្នុងវិមានក្រឹមឡាំងដែលផ្តល់កិត្តិយសដល់អ្នកបង្កើតមីស៊ីល Burevestnik និងដ្រូនក្រោមទឹក Poseidon លោកពូទីនបាននិយាយថា កម្មវិធីថ្មីនឹងបង្កើតលើបច្ចេកវិទ្យានៃប្រព័ន្ធថាមពលនុយក្លេអ៊ែរទាំងពីរនោះ។
ប្រធានាធិបតីរុស្ស៊ី បានរៀបរាប់ថា «ការអភិវឌ្ឍបានចាប់ផ្តើមនៅលើជំនាន់ក្រោយនៃមីស៊ីលដើរដោយថាមពលនុយក្លេអ៊ែរ។ ល្បឿនរបស់ពួកវានឹងខ្លាំងជាងបីដងនៃល្បឿនសំឡេង ហើយនៅពេលអនាគត ពួកវានឹងលឿនជាងសំឡេង៥ដង» ដោយហៅគម្រោងនេះថា«សារៈសំខាន់ជាប្រវត្តិសាស្ត្រ»សម្រាប់សន្តិសុខរយៈពេលវែង និងសមតុល្យយុទ្ធសាស្ត្ររបស់រុស្ស៊ី។
លោកពូទីន ក៏បានប្រកាសថា រុស្ស៊ីកំពុងបង្កើត«អាវុធជំនាន់ថ្មី» ដោយផ្អែកលើអង្គភាពថាមពលដែលស្រដៀងនឹងអាវុធដែលប្រើក្នុង Burevestnik និង Poseidon ដោយនិយាយថា ការច្នៃប្រឌិតរបស់ពួកវានឹងរួមចំណែកដល់ទាំងវិស័យការពារជាតិ និងឧស្សាហកម្មស៊ីវិល។
លោកបានកត់សម្គាល់ថា នាវារបស់អង្គការណាតូបានបង្ហាញវត្តមាននៅក្នុងតំបន់ អំឡុងពេលការធ្វើតេស្ត Burevestnik កាលពីថ្ងៃទី២១ខែតុលា ប៉ុន្តែរុស្ស៊ី«មិនបានជ្រៀតជ្រែកក្នុងប្រតិបត្តិការរបស់ពួកគេឡើយ»។ លោកពូទីន ធ្លាប់បានរៀបរាប់កាលពីមុនថា ការបាញ់សាកល្បងនេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងការអភិវឌ្ឍប្រព័ន្ធ ដោយប្រធានអគ្គសេនាធិការ Valery Gerasimov រាយការណ៍ថា មីស៊ីលនេះបានហោះចម្ងាយ ១៤០០០គីឡូម៉ែត្រក្នុងរយៈពេល១៥ម៉ោង។
Burevestnik ដែលត្រូវបានដាក់បង្ហាញជាលើកដំបូងក្នុងឆ្នាំ២០១៨ ត្រូវបានពិពណ៌នាដោយទីក្រុងមូស្គូថាជា មីស៊ីលរយៈចម្ងាយឆ្ងាយដើរដោយថាមពលនុយក្លេអែរ ជាមួយនឹងរយៈចម្ងាយស្ទើរតែគ្មានដែនកំណត់ ខណៈដែល Poseidon គឺជាដ្រូនក្រោមទឹកដែលមានសមត្ថភាពនុយក្លេអ៊ែរ។
មេដឹកនាំរុស្ស៊ី បានបញ្ជាក់ថា រុស្ស៊ីនៅតែប្តេជ្ញារក្សាស្ថិរភាពជាយុទ្ធសាស្ត្រ ហើយមិនបង្ក«ការគំរាមកំហែង»ដល់ប្រទេសដទៃ ដោយបន្ថែមថា មហាអំណាចនុយក្លេអ៊ែរផ្សេងទៀតក៏បន្តធ្វើទំនើបកម្មឃ្លាំងអាវុធរបស់ពួកគេផងដែរ។
លោកបានប្រាប់ថា «នៅឆ្នាំនេះ យើងនឹងដាក់ពង្រាយប្រព័ន្ធមីស៊ីលអន្តរទ្វីប Sarmat ក្នុងការសាកល្បងប្រយុទ្ធ ហើយនៅឆ្នាំក្រោយចូលទៅក្នុងកាតព្វកិច្ចប្រយុទ្ធ»៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


