ព័ត៌មានអន្ដរជាតិ
ព្រឹទ្ធសភាអាមេរិកទប់ស្កាត់ ត្រាំ មិនឲ្យធ្វើសង្គ្រាមដោយចិត្តឯងប្រឆាំងវេណេស៊ុយអេឡា
សមាជិកព្រឹទ្ធសភាអាមេរិកមកពីគណបក្សសាធារណរដ្ឋរបស់ប្រធានាធិបតី ត្រាំ នៅថ្ងៃទី៦វិច្ឆិកា បានបោះឆ្នោតជំទាស់ដំណោះស្រាយមួយដែលនឹងរារាំងប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ (Donald Trump) ពីការវាយប្រហារលើប្រទេសវេណេស៊ុយអេឡា ដោយគ្មានការអនុញ្ញាតពីសភា។

ការបោះឆ្នោតព្រឹទ្ធសភានេះ បានកើតឡើងមួយថ្ងៃ បន្ទាប់ពីមន្ត្រីរដ្ឋបាលបានប្រាប់សមាជិកសភាថាទីក្រុងវ៉ាស៊ីនតោន បច្ចុប្បន្នមិនមានគម្រោងវាយប្រហារលើទឹកដីវេណេស៊ុយអេឡានោះទេ។ ព្រឹទ្ធសភាបានបោះឆ្នោត ដោយសំឡេង ៥១ ទល់នឹង ៤៩ ដែលភាគច្រើនតាមបណ្តោយជួរគណបក្ស ដោយប្រឆាំងទៅនឹងវិធានការដែលនឹងនាំមកនូវដំណោះស្រាយសង្គ្រាម។
នៅក្នុងការបោះឆ្នោតព្រឹទ្ធសភានោះ មានតែព្រឹទ្ធសមាជិកគណបក្សសាធារណរដ្ឋពីររូបប៉ុណ្ណោះរបស់គណបក្សសាធារណៈរដ្ឋដែលបានចូលរួមជាមួយគណបក្សប្រជាធិបតេយ្យក្នុងការគាំទ្រវិធានការនេះ ដែលជាការសាកល្បងចុងក្រោយបំផុតនៃឆន្ទៈរបស់គណបក្សក្នុងការគាំទ្រការកសាងកម្លាំងយោធារបស់លោក ត្រាំ នៅតំបន់ភាគខាងត្បូងការ៉ាប៊ីន បន្ទាប់ពីការវាយប្រហារដ៏សាហាវរយៈពេលពីរខែប្រឆាំងនឹងទូកនៅវេណេស៊ុយអេឡា។
ទីភ្នាក់ងារព័ត៌មានរ៉យទ័រ បានផ្សាយថា រដ្ឋបាល ប្រធានាធិបតី ត្រាំ បាននិយាយថា ចាប់តាំងពីដើមខែកញ្ញាមក កងកម្លាំងសហរដ្ឋអាមេរិកបានវាយប្រហារយ៉ាងហោចណាស់ ១៦លើកទៅលើនាវាសង្ស័យមានដឹកគ្រឿងញៀននៅប៉ាស៊ីហ្វិក និងភាគខាងត្បូងការ៉ាប៊ីន ដោយបានសម្លាប់មនុស្សជាង ៦៥នាក់។
ការវាយប្រហារជាច្រើនសប្តាហ៍បានធ្វើឱ្យមានការព្រួយបារម្ភថា ប្រធានាធិបតី ត្រាំ នឹងបើកការវាយប្រហារលើប្រទេសវេណេស៊ុយអេឡាដោយចិត្តខ្លួនឯង ដែលបានជំរុញឱ្យមានការណែនាំដំណោះស្រាយទ្វេបក្ស (bipartisan) ដែលតាក់តែងដោយ ព្រឹទ្ធសមាជិកគណបក្សប្រជាធិបតេយ្យ លោក Tim Kaine មកពីរដ្ឋ Virginia និងលោក Adam Schiff នៃរដ្ឋកាលីហ្វ័រញ៉ា និងព្រឹទ្ធសមាជិកមកពីគណបក្សសាធារណរដ្ឋ លោក Rand Paul នៃរដ្ឋ Kentucky៕
រ៉ាន់ រើយ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


