ព័ត៌មានអន្ដរជាតិ
កិច្ចប្រជុំត្រីភាគី អាមេរិក-រុស្ស៊ី-អ៊ុយក្រែន ផ្តោតលើសន្តិសុខលើកដំបូងនៅអារ៉ាប់រួម (UAE)
សហរដ្ឋអាមេរិក រុស្ស៊ី និងអ៊ុយក្រែន នឹងបើកកិច្ចប្រជុំពិភាក្សាលើកដំបូង នៅប្រទេសអារ៉ាប៊ីរួម(UAE) នៅថ្ងៃសុក្រនេះ បន្ទាប់ពីបេសកជនអាមេរិក បានជួបប្រជុំជាមួយលោកពូទីននៅទីក្រុងមូស្គូ ខណៈពេលដែលប្រធានាធិបតីអ៊ុយក្រែន បានប្តូរជំហរការទូត ដោយរិះគន់សម្ព័ន្ធមិត្តអឺរ៉ុបថា «គ្មានឆន្ទៈ» នៅក្នុងការថ្លែងនៅឯវេទិកាសេដ្ឋកិច្ចសកលនៅប្រទេសស្វីស។

យោងការផ្សាយរបស់ AFP មន្ត្រីវិមានក្រឹមឡាំងបាននិយាយថា មន្ត្រីអ៊ុយក្រែន សហរដ្ឋអាមេរិក និងរុស្ស៊ី នឹងធ្វើកិច្ចពិភាក្សាសន្តិសុខនៅ UAE នៅថ្ងៃសុក្រ បន្ទាប់ពីអ្នកចរចាជាន់ខ្ពស់របស់សហរដ្ឋអាមេរិកបានជួបជាមួយប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន នៅទីក្រុងមូស្គូ ស្តីពីផែនការដែលអាមេរិកបានព្រាងឡើង ដើម្បីបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន។
ទំនាក់ទំនងការទូតរវាងភាគីជម្លោះអ៊ុយក្រែននិងរុស្ស៊ីបានកើនឡើង ប៉ុន្តែការបែកបាក់យ៉ាងជ្រៅនៅតែបន្តកើតមានលើការចរចាអំពីទឹកដីដែលរុស្ស៊ីកាន់កាប់។
កិច្ចខិតខំប្រឹងប្រែងផ្នែកការទូត ដើម្បីបញ្ចប់ជម្លោះដ៏សាហាវបំផុតរបស់អឺរ៉ុប ចាប់តាំងពីសង្គ្រាមលោកលើកទី២បានកើនឡើងក្នុងប៉ុន្មានខែថ្មីៗនេះ ទោះបីជាទីក្រុងមូស្គូ និងទីក្រុងកៀវ នៅតែមានជម្លោះលើបញ្ហាសំខាន់នៃទឹកដីនៅក្នុងការដោះស្រាយក្រោយសង្គ្រាមក៏ដោយ។
យោងតាមសេចក្តីថ្លែងការណ៍របស់វិមានក្រឹមឡាំង អ្នកចរចាអាមេរិក ដែលដឹកនាំដោយបេសកជន Steve Witkoff បាននិយាយជាមួយមេដឹកនាំរុស្ស៊ីនៅទីក្រុងមូស្គូ រហូតដល់ព្រឹកព្រលឹមថ្ងៃសុក្រ មុនពួកគេចាកចេញទៅកាន់ទីក្រុង Abu Dhabi ជាទីដែលកិច្ចប្រជុំត្រីភាគីត្រូវចាប់ផ្តើម ដែលគេជឿថា ដំណើរការចរចាសន្តិភាពនឹងរីកចម្រើនទៅមុខ។
យោងតាមការដកស្រង់របស់ទីភ្នាក់ងារព័ត៌មានបារាំង AFP ទីប្រឹក្សាការទូតរបស់វិមានក្រឹមឡាំង លោក Yuri Ushakov បានប្រាប់អ្នកយកព័ត៌មានថា ការពិភាក្សារបស់ពួកគេ «មានប្រយោជន៍គ្រប់ទិដ្ឋភាព»។
លោក Witkoff និងក្រុមអាមេរិកនឹងហោះហើរបន្ទាប់ទៅកាន់ទីក្រុង Abu Dhabi ជាកន្លែងដែលការចរចាត្រូវបានគេរំពឹងថានឹងបន្ត។
គណៈប្រតិភូរុស្ស៊ីមួយក្រុម ដែលដឹកនាំដោយឧត្តមសេនីយ៍ Igor Kostyukov នាយកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់យោធា GRU របស់រុស្ស៊ី ក៏នឹងធ្វើដំណើរទៅកាន់ទីនោះ «ក្នុងរយៈពេលប៉ុន្មានម៉ោងខាងមុខ» នេះបើយោងតាមលោក Ushakov។
លោក Ushakov បានបន្ថែមថា «វាត្រូវបានព្រមព្រៀងគ្នាថា កិច្ចប្រជុំលើកដំបូងរបស់ក្រុមការងារត្រីភាគីស្តីពីបញ្ហាសន្តិសុខនឹងប្រព្រឹត្តទៅនៅថ្ងៃនេះនៅទីក្រុង Abu Dhabi»។
ថ្លែងនៅក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុងដាវ៉ូសកាលពីថ្ងៃព្រហស្បតិ៍ ប្រធានាធិបតី អ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានថ្លែងថា៖«នេះនឹងជាកិច្ចប្រជុំត្រីភាគីលើកដំបូងនៅក្នុងប្រទេសអេមីរ៉ាត នៅថ្ងៃស្អែក និងថ្ងៃខានស្អែក [សុក្រនិងសៅរ៍]»។ យោងការស្រង់សម្តីរបស់ yenisafak។
ខណៈពេលដែលសម្តែងក្តីសង្ឃឹមថា រុស្ស៊ីនឹងត្រៀមខ្លួនសម្រាប់ការសម្របសម្រួល លោក ហ្សេលេនស្គី បានទទួលស្គាល់ថា «ប្រហែលជាកិច្ចប្រជុំនេះនឹងមិនកើតឡើងភ្លាមៗទេ ប្រហែលជាយើងនឹងត្រូវរង់ចាំ។ ប៉ុន្តែ… នេះល្អជាងការខ្វះការសន្ទនាទាំងស្រុង«។ លោកក៏បានចង្អុលបង្ហាញផងដែរថា ឯកសារស្តីពីការបញ្ចប់សង្គ្រាមជិតត្រូវបានបញ្ចប់ហើយ៕


-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


