កីឡា
ក្រុមកីឡាវ៉ូវីណាមកម្ពុជា ឈ្នះមេដាយ ២៣ គ្រឿងពីការប្រកួតជើងឯកពិភពលោក ឆ្នាំ២០២៥
កីឡាករ កីឡាការិនីវ៉ូវីណាមជម្រើសជាតិកម្ពុជា ទទួលបានមេដាយចំនួន ២៣ គ្រឿង ពីការប្រកួតកីឡាវ៉ូវីណាមជើងឯកពិភពលោក លើកទី៨ ចាប់ពីថ្ងៃទី២ ដល់ ទី ៨ ខែវិច្ឆិកា ឆ្នាំ ២០២៥ នៅកោះបាលី ប្រទេសឥណ្ឌូណេស៊ី។

ប្រតិភូកីឡាវ៉ូវីណាមកម្ពុជា មានចំនួន ២៩ រូប ដែលដឹកនាំដោយលោក អ៊ូ រតនា ប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា សម្រាប់ការចូលរួមប្រកួតជើងឯកពិភពលោក លើកទី៨ ដែលមានប្រទេសប្រមាណ ៣០ ចូលរួមប្រកួតលើវិញ្ញាសាជាង ៤០។ សម្រាប់កម្ពុជាចូលរួមប្រកួតចំនួន ២៦ វិញ្ញាសា។ ទីបំផុត កីឡាករ កីឡាការិនីកម្ពុជា ដណ្តើមបានមេដាយចំនួន ២៣ គ្រឿង គឺ មាស ៧ គ្រឿង ប្រាក់ ១១ គ្រឿង និងសំរិទ្ធ ៥ គ្រឿង។

ចំនួនមេដាយនេះច្រើនជាងកាលពីឆ្នាំ ២០២៣ នៅប្រទេសវៀតណាម ដែលកម្ពុជា ដណ្តើមបានមេដាយចំនួន ២០ គ្រឿង គឺ មាស ៦ គ្រឿង ប្រាក់ ៥ គ្រឿង និងសំរិទ្ធ ៩ គ្រឿង។
ជាមួយគ្នានេះ លោក អ៊ូ រតនា ប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា ត្រូវបានបោះឆ្នោតជ្រើសរើសជាប្រធានសហព័ន្ធកីឡាវ៉ូវីណាមអាស៊ាន៕

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


