Connect with us

ជីវិតកម្សាន្ដ

សិល្បករសិល្បការិនី ចាត់ទុកមរណភាពសាស្ត្រចារ្យតូរ្យតន្ត្រី កែ គិន ជាបាត់បង់ធនធានសិល្បៈដ៏ឆ្នើម

បានផុស

នៅ

សិល្បករសិល្បការិនី បានបង្ហាញការរន្ធត់ចិត្តជាពន់ពេក ក្រោយទទួលដំណឹងដ៏សោកសៅនិងមរណ:ទុក្ខដ៏ក្រៀមក្រំរបស់វីរ:សិល្បករដ៏ឆ្នើមរបស់កម្ពុជា គឺសាស្ត្រចារ្យតូរ្យតន្ត្រី កែ គិន ដែលទើបទទួលមរណកាលពីថ្ងៃទី៦ វិច្ឆិកាថ្មីៗនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមការបញ្ជាក់ឲ្យដឹងពីតារាចម្រៀងលោក យ៉ែម សំអូន បានចាត់ទុកថាសម្រាប់មរណភាពសាស្ត្រចារ្យតូរ្យតន្ត្រី កែ គិន នាពេលនេះជាកាបាត់បង់ធនធាន សិល្បៈនៃប្រទេសដ៏ឆ្នើមមួយរូបទៀតហើយ។ លោកក៏បានសម្តែងការចូលរួមសោកស្ដាយនិងរំលែកទុកដល់ក្រុមគ្រួសារលោកគ្រូ កែ គិន ក្នុងការបាត់បង់លោកឪពុកជាទីស្រលាញ់ និងសូមចងចាំជានិច្ចនូវស្នាដៃជាច្រើនរបស់លោកគ្រូផងដែរ។

ចំណែកតារាចម្រៀងពហុជំនាញអ្នកនាង ខាត់ សុឃីម ក៏បានបង្ហាញការសោកស្តាយចំពោះសរបាត់បង់វីរ:សិល្បករជើងចាស់លោកគ្រូ កែ គិន ផងដែរ។ អ្នកននាងរៀបរាប់ថាសូមពូទៅឱ្យបានដល់ឋានសុខស្ងប់ សូមជម្រាបបងប្អូនសិល្បៈយើងទាំងអស់ដែលស្គាល់លោកគ្រូ កែ គិន ប្ដីរបស់លោកស្រី សុន ចាន់ថន ឥឡូវនេះលោកគ្រូ កែគិនបានទទួលមរណភាពហើយដោយរោគាពាធ។

ជាមួយដំណឹងមរណភាពដ៏ក្រៀមក្រំនិងសោកសៅ ពីសំណាក់លោកគ្រូ កែ គិន នេះគេឃើញមានសិល្បករសិល្បការិនីព្រមទាំងមហាជនអ្នកគាំទ្រមួយចំនួនបានសម្តែងការចូលរួមសោកស្តាយ និងរំលែកទុក្ខដ៏ក្រៀមក្រំនេះជាមួយក្រុមគ្រួសារសព ខណ:នេះជាការកាត់បង់ធនធានវីរសិល្បករដ៏ឆ្នើមហើយមានសមត្ថភាពរបស់ខ្មែរ ១រូបទៀតផងដែរ៕ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម