ជីវិតកម្សាន្ដ
សមាគមសិល្បករខ្មែរ និងតារាល្បីៗផលិតកម្មបារមី សហការគ្នាប្រគំតន្ត្រីដ៏ធំ «Rise for Khmer» នៅបារាំង
ក្នុងន័យធ្វើសកម្មភាពមនុស្សធម៌ និងលើកស្ទួយផ្សព្វផ្សាយសិល្បៈវប្បធម៌ខ្មែរលើឆាកអន្តរជាតិ សមាគមសិល្បករខ្មែរបានសហកាជាមួយតារាចម្រៀបងល្បីៗមកពីផលិតកម្មបារមី ដើម្បីត្រៀមរៀបចំព្រឹត្តិការណ៍ប្រគំតន្ត្រី «Rise for Khmer» នៅប្រទេសបារាំង នាដើមខែធ្នូ ឆ្នាំ២០២៥ ខាងមុខនេះ។

នៅលើផេកផ្លូវការរបស់បានបញ្ជាក់ឲ្យដឹងថាសមាគមសិល្បករខ្មែររីករាយក្នុងកិច្ចសហការជាមួយផលិតកម្មបារមីសប្បាយតារា(ប្រទេសបារាំង) ក្នុងការធ្វើស កម្មភាពមនុស្សធម៌និងលើកស្ទួយផ្សព្វផ្សាយសិល្បៈវប្បធម៌ខ្មែរលើឆាកអន្តរជាតិ។
សមាគមសិល្បករខ្មែរសូមស្វាគមន៍វត្តមានថ្នាក់ដឹក នាំនឹងតារាចម្រៀង វណ្ណដា, វណ្ណថាន,ស៊ូហ្សាណា,ន រិទ្ធ និង យូហៃ រួមជាមួយក្រុមការងារផលិតកម្មបារមីមកកាន់ការិយាល័យសមាគមសិល្បករខ្មែរ។នៅក្នុងជំហានដំបូងនេះពួកយើងកំពុងធ្វើការងាររួមគ្នាយ៉ាង សកម្មក្នុងការរៀបចំការប្រគំតន្ត្រីដ៏ធំមួយ នៅទីក្រុងប៉ារីសប្រទេសបារាំងដើម្បីការងារមនុស្សធម៌និងលើ កស្ទួយផ្សព្វផ្សាយសិល្បៈវប្បធម៌ខ្មែរ។
សមាគមសិល្បករខ្មែរបន្ថែមថាព្រឹត្តិការណ៍នោះគឺការប្រគំតន្ត្រី «Rise for Khmer»នៅសាលប្រគំតន្ត្រីដ៏ ល្បីឈ្មោះ Salle Pleyel ប្រទេសបារាំង នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥៕ ចាន់រ៉ា



-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


