ជីវិតកម្សាន្ដ
សមាគមសិល្បករខ្មែរ និងកញ្ញាឯកចក្រវាឡរួមគ្នាផលិតវីដេអូផ្សព្វផ្សាយទេសចរណ៍កម្ពុជា ចុងឆ្នាំ២០២៥
ជាផ្នែកមួយនៃការចូលរួមផ្សព្វផ្សាយវិស័យទេសចរណ៍នៅកម្ពុជា សមាគមសិល្បករខ្មែរ បញ្ជាក់ថា នាចុងឆ្នាំ២០២៥នេះ សមគមសិល្បករនិងចាប់ដៃសហការគ្នាជាមួយកញ្ញាឯកចក្រវាឡ ដើម្បីរួមចំណែកផ្សព្វផ្សាយវិស័យមួយនេះឱ្យកាន់តែទូលំទូលាយថែមទៀត។

សមាគមសិល្បករខ្មែរបានឱ្យដឹងថា ផ្តើមការងារដំបូង សមាគមសិល្បករខ្មែរ និងកញ្ញាឯកចក្រវាឡកម្ពុជានឹងរួមគ្នាផលិតវីដេអូផ្សព្វផ្សាយដ៏មានសារ:សំខាន់មួយពាក់ព័ន្ធវិស័យទេសចរណ៍កម្ពុជានៅចុងឆ្នាំ២០២៥នេះ។ ក្រៅពីនោះនៅមានការងារជាច្រើនផ្សេងទៀត ដែលត្រូវធ្វើរួមគ្នាជាបន្តនាពេលខាងមុខ។
ការលើកឡើងនេះ អំឡុងពេលដែលលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បក រខ្មែរកាលពីរសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ បានអនុញ្ញាតឱ្យប្រតិភូ និងម្ចាស់មកុដកញ្ញាឯកចក្រវាឡកម្ពុជា (Miss Universe Cambodia) ឆ្នាំ២០២៥ ថៃ នារីសុជាតា ហៅ ហ្វីយ៉ាតា) ចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ។

នៅក្នុងជំនួបនោះ លោក ឈួង យីវឆូយ ប្រធានប្រតិភូ កញ្ញាឯកចក្រវាឡកម្ពុជា ក៏បានជម្រាបជូនពីព័ត៌មាននៃដំណើរការផ្សេងៗនៃកម្មវិធីកញ្ញាឯកចក្រវាឡកម្ពុជា និង គោលបំណងមួយចំនួនដែលថ្នាក់ដឹកនាំ និងម្ចាស់ពានកញ្ញាឯកចក្រវាឡកម្ពុជាមានបំណងចូលរួមចំណែកជួយក្នុងសកម្មភាពនានារបស់សមាគមសិល្បករខ្មែរ។
ជាមួយគ្នានោះ លោកជំទាវអ្នកឧកញ៉ាម៉ៅ ចំណាន គិតម៉េង បានយ៉ាងកក់ក្តៅចំពោះវត្តមានប្រតិភូក្រុមការងារកញ្ញាឯកចក្រវាឡកម្ពុជា និងការលើកឡើងពីគោលបំណងចូលរួមចំណែកនៃការជួយលើកតម្កើងសិល្បៈវប្បធម៌ និងការងារសង្គមជាតិតាមរយៈសកម្មភាពរបស់សមាគមសិល្បករខ្មែរ៕ ចាន់រ៉ា



-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


