Connect with us

សេដ្ឋកិច្ច

​ហាងឆេង​មាស​ធ្លាក់​ចុះ​ក្រោម ​៥ ​ពាន់​ដុល្លារ ​មួយ​តម្លឹង​

បានផុស

នៅ

តម្លៃ​ហាង​ឆេង​មាស​បាន​ធ្លាក់​ចុះ​ក្រោម​ ៥០០០ ដុល្លារ​ ក្នុង​មួយ​តម្លឹង​កាល​ពី​ថ្ងៃសុក្រ​ម្សិលមិញ បន្ទាប់​ពី​ការ​បើក​ឱ្យ​ដំណើរ​ការ​ដ្ឋ​បាល​របស់​សហរដ្ឋ​អាមេរិក​ឡើង​វិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​តម្លៃ​មាស​តាមបណ្ដាហាងនានា ​ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០២៥ លក់ចេញ ក្នុង​តម្លៃ ៤៩៥ ដុល្លារ ក្នុងមួយជី។

​អ្នកស្រី ច័ន្ទ ណា អាជីវករលក់មាសផ្សារធំថ្មី​ បានឱ្យដឹងថា៖ «មាសបានឡើងចុះលឿន អត់មាន​អ្នក​ទិញទេ ​មានតែគេយកមកលក់»។ ​ ​

​លោក ឡុង សំណាង ​ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុក្រុមហ៊ុន ​PP Link securities ​មាន​ប្រ​សាស​ន៍​ថា ​ព័ត៌មានដែលអាចធ្វើឱ្យតម្លៃមាសធ្លាក់ចុះវិញ ​គឺអាចពាក់ព័ន្ធនឹង​ការបើករដ្ឋបាល​អាមេរិក​ឡើង​វិញ។

​លោកបញ្ជាក់បន្ថែមថា ​កម្រិតនៃការទិញ-លក់ ​នៅប៉ែកអឺរ៉ុប​បានធ្លាក់ចុះ ​ដោយ​សារ​តែ​រដូវ​នេះ ជារ​ដូវ​វិស្ស​ម​កាល​គេដើរលេង៕

​អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម