ព័ត៌មានអន្ដរជាតិ
១១ នាក់ស្លាប់ និង១២ នាក់បាត់ខ្លួន ក្នុងហេតុការណ៍បាក់ដីនៅ ឥណ្ឌូណេស៊ី
ភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយ ឥណ្ឌូណេស៊ី ចេញរបាយការណ៍កាលពីថ្ងៃសៅរ៍ទី១៥ ខែវិច្ឆិកា ថា ការរអិលបាក់ដីនៅលើកោះជ្វាកណ្ដាល បានឆក់យកជីវិតមនុស្សយ៉ាងហោចណាស់ ១១ នាក់ ខណៈដែលក្រុមអ្នកជួយសង្គ្រោះកំពុងតែប្រញាប់ប្រញាល់ស្វែងរកមនុស្ស ១២ នាក់ផ្សេងទៀត ដែលកំពុងតែបាត់ខ្លួន។

ទីភ្នាក់ងារព័ត៌មាន Antara ពីមុនបានរាយការណ៍ថា ការរអិលបាក់ដីនៅក្នុងទីក្រុង Cilacap កាលពីថ្ងៃព្រហស្បតិ៍ បានកប់ផ្ទះចំនួន១២ខ្នងនៅក្នុងភូមិ Cibeunying ដោយបន្ថែមថា ការជួយសង្គ្រោះគឺជាបញ្ហាប្រឈមមួយ ដោយសារមនុស្សត្រូវបានកប់ក្នុងជម្រៅពី៣ ទៅ ៨ ម៉ែត្រ (១០-២៥ ហ្វីត)។
អ្នកនាំពាក្យរបស់ទីភ្នាក់ងារ លោក Abdul Muhari បានប្រាប់សារព័ត៌មាន Reuters ថា ក្រុមអ្នកសង្រ្គោះបានរកឃើញសាកសពមនុស្សចំនួន ១១ នាក់ ដោយ៣នាក់កាលពីម្សិលមិញ និង៨នាក់ទៀតនៅថ្ងៃនេះ។ ចំណែកឯ មនុស្សចំនួន ១២នាក់ផ្សេងទៀត កំពុងតែបាតបាត់ខ្លួននូវឡើយ។
ទីភ្នាក់ងារអាកាសធាតុនិយាយថា រដូវវស្សានៅប្រទេសអាស៊ីអាគ្នេយ៍នេះ បានចាប់ផ្តើមនៅក្នុងខែកញ្ញា ហើយនឹងមានរយៈពេលរហូតដល់ខែមេសា ដែលនាំមកនូវហានិភ័យខ្ពស់នៃទឹកជំនន់ និងភ្លៀងធ្លាក់ខ្លាំង។ ការរអិលបាក់ដីមួយផ្សេងទៀតនៅក្នុងខែមករា ដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំងនៅក្នុងទីក្រុង Pekalongan នៃកោះជ្វាកណ្តាល បានសម្លាប់មនុស្សយ៉ាងហោចណាស់ ២៥ នាក់៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអានខាងក្រោមនេះ៖
រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង ថ្កោលទោសសេចក្តីថ្លែងការណ៍ G7 លុបបំបាត់ «អាវុធនុយក្លេអ៊ែរ»
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


