ព័ត៌មានអន្ដរជាតិ
ណេតាន់យ៉ាហ៊ូជំទាស់ដាច់អហង្ការមិនឲ្យមានរដ្ឋប៉ាឡេស្ទីន មុនការបោះឆ្នោតនៅ UN
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ និងសមាជិកសំខាន់ៗនៃរដ្ឋាភិបាលរបស់លោក បានសង្កត់ធ្ងន់ជាថ្មីយ៉ាងដាច់អហង្ការពីការប្រឆាំងរបស់ខ្លួនចំពោះការបង្កើតរដ្ឋប៉ាឡេស្ទីន ដោយការលើកឡើងនេះធ្វើឡើងមុនពេលការបោះឆ្នោតដ៏សំខាន់របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនៅថ្ងៃចន្ទទី១៧ខែវិច្ឆិកាឆ្នាំ២០២៥។

ក្រុមប្រឹក្សាសន្តិសុខត្រូវបោះឆ្នោតលើសេចក្តីព្រាងដំណោះស្រាយដែលគាំទ្រផែនការសន្តិភាពហ្គាហ្សាដែលសម្របសម្រួលដោយសហរដ្ឋអាមេរិក។ ផែនការនេះរួមមានបទឈប់បាញ់រវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស ការបង្កើតរដ្ឋបាលអន្តរកាល និងកម្លាំងសន្តិសុខអន្តរជាតិបណ្តោះអាសន្ននៅតំបន់ហ្គាហ្សា។
សេចក្តីព្រាងចុងក្រោយនេះខុសពីសេចក្តីព្រាងមុនៗ ដោយវាបានលើកឡើងយ៉ាងច្បាស់ពីលទ្ធភាពនៃរដ្ឋប៉ាឡេស្ទីននាពេលអនាគត ដែលជាចំណុចប្រទាំងប្រទើសដែលរដ្ឋាភិបាលអ៊ីស្រាអែលជំទាស់យ៉ាងដាច់ណាត់។
ថ្លែងក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីកាលពីថ្ងៃអាទិត្យ នាយករដ្ឋមន្ត្រីណេតាន់យ៉ាហ៊ូ បានប្រកាសថា ជំហររបស់អ៊ីស្រាអែលក្នុងការប្រឆាំងនឹងរដ្ឋប៉ាឡេស្ទីន «មិនបានផ្លាស់ប្តូរសូម្បីតែបន្តិច»។
លោកណេតាន់យ៉ាហ៊ូ បានអះអាងជានិច្ចថា ការបង្កើតរដ្ឋប៉ាឡេស្ទីននឹងផ្តល់រង្វាន់ដល់ក្រុមយុទ្ធជនហាម៉ាស ហើយអាចនាំទៅដល់រដ្ឋដែលគ្រប់គ្រងដោយហាម៉ាសកាន់តែរីកធំនៅព្រំដែនអ៊ីស្រាអែល។
សូមជម្រាបថា ដំណាក់កាលដំបូងនៃកិច្ចព្រមព្រៀងបទឈប់បាញ់ដែលគាំទ្រដោយសហរដ្ឋអាមេរិកបានបញ្ចប់ដោយការដោះដូរអ្នកទោសនិងចំណាប់ខ្មាំង។ ក្រោមកិច្ចព្រមព្រៀងនេះ ចំណាប់ខ្មាំងអ៊ីស្រាអែលដែលនៅរស់២០នាក់ និងស្ទើរតែទាំងអស់នៃសាកសពចំណាប់ខ្មាំងទាំង២៨នាក់ដែលត្រូវបានឃុំឃាំងដោយក្រុមហាម៉ាសត្រូវបានដោះលែង។ ជាថ្នូរ អ៊ីស្រាអែលបានដោះលែងអ្នកទោសប៉ាឡេស្ទីនជិត២០០០នាក់ និងប្រគល់សាកសព៣៣០នាក់វិញ៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


