ព័ត៌មានជាតិ
ពលរដ្ឋរស់នៅលើកំណាត់ផ្លូវ ១៣៨ សង្កាត់ផ្សារដេប៉ូទី ២ ទទួលបានលូថ្មី ប្រវែងជាង ១៦០ ម៉ែត្រ
អាជ្ញាធរខណ្ឌទួលគោក បានស្តារលូចាស់ដែលខូចខាត ដាក់បំពង់លូថ្មីឡើងវិញ ប្រវែងជាង ១៦០ ម៉ែត្រ ដើម្បីកាត់បន្ថយលំហូរចរន្តទឹកកុំឲ្យលិចលង់ នារដូវធ្លាក់ភ្លៀង។


កំណាត់ផ្លូវលេខ ១៣៨ ចាប់ពីកែងសាលា វើល ប៊េស ដល់កែងផ្លូវលេខ ២១១ ប្រវែងជាង ១៦០ ម៉ែត្រ ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូទី ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ កន្លងមកតំបន់នេះតែងតែជន់លិចរៀងរាល់ពេលដែលមានភ្លៀងធ្លាក់ខ្លាំង។


អ្នកស្រី ម៉ារីណា ជាពលរដ្ឋរស់នៅអមសងខាងផ្លូវ ប្រាប់ឲ្យដឹងថា ចំណុចផ្លូវលេខ ១៣៨ នេះ តែងមានការជន់លិច ពិបាកខ្លាំងក្នុងការរស់នៅ រហូតធ្វើឲ្យស្ទះលូក្នុងផ្ទះ និងមានក្លិនស្អុយប៉ះពាល់ផ្លូវដង្ហើមពួកគាត់ថែមទៀត។ ក្នុងនោះ ប្រព័ន្ធលូចាស់ ហូរយឺត ទើបបង្កការលំបាកដល់ពួកគាត់ជាប្រជាពលរដ្ឋ។ អ្នកស្រី បន្តថា នៅពេលដល់រដូវវស្សា មេឃចាប់ផ្ដើមភ្លៀង តំបន់នេះលិចដក់ទឹកលើផ្លូវយូរគួរសមដែរ។


ជាមួយនេះ ប្រជាពលរដ្ឋក្នុងមូលដ្ឋាន បានកោតសរសើរ និង អរគុណ ចំពោះអាជ្ញាធរ បន្ទាប់ពីបានដាក់គ្រឿងចក្រកាយលូចាស់ ដាក់លូថ្មីជូនពួកគាត់ ដើម្បីកុំឲ្យមានការលិចលង់ ពិបាករស់នៅបន្តទៀត។


លោកចៅសង្កាត់ផ្សារដេប៉ូទី ២ បញ្ជាក់ថា ការស្ដារប្រព័ន្ធលូផ្លាស់ប្ដូរនេះ ជាគម្រោងរបស់សង្កាត់ផ្សារដេប៉ូទី ២ ដែលជាថវិកាមូលនិធិសម្រាប់អភិវឌ្ឍន៍ភូមិ-ឃុំ-សង្កាត់ ៣ ឆ្នាំរំកិល ឆ្នាំ ២០២៥ ដោយមានប្រវែង ១៦០ ម៉ែត្រ ទំហំមុខកាត់ ៦ តឹក។
លោកបន្តថា ដោយសារលូចាស់ នៅចំណុចកំណាត់ផ្លូវ ១៣៨ នេះ ខូច និងស្ទះមុនអាយុកាល នៃការផ្លាស់ប្ដូរ ព្រោះតែកត្តា នៃការបង្ហូរកាកសំណល់របស់ប្រជាពលរដ្ឋមួយចំនួនផង យូរៗ ទៅ កកស្ទះប្រព័ន្ធលំហូរទឹក បង្កទៅជាស្ទះលូ និង ខូចខាតជន់លិចបែបនេះ។
លោកចៅសង្កាត់ ក៏បានសំណូមពរពលរដ្ឋដែលប្រកបអាជីវកម្ម និង រស់នៅជាលក្ខណៈគ្រួសារ ក្នុងមូលដ្ឋាន សូមមេត្តាទុកដាក់សំរាមឲ្យត្រឹមត្រូវតាមម៉ោងកំណត់ និង ជួយថែរក្សាអនាម័យទាំងអស់គ្នា ជៀសវាងមានកាកសំណល់ ឬ ថង់ប្លាស្ទិកហូរចូលលូ ងាយរាំងស្ទះប្រព័ន្ធលំហូរទឹក ធ្វើឲ្យជន់លិច៕
អត្ថបទ ៖ រដ្ឋា
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


