ព័ត៌មានជាតិ
អគ្គិភ័យកើតឡើងជាង៧០០លើក បង្កឱ្យមនុស្សស្លាប់របួសជាង៧០នាក់និងបំផ្លាញផ្ទះជាង៦៧០ខ្នង
រយៈពេល១០ខែ ឆ្នាំ២០២៥ នេះ គ្រោះអគ្គិភ័យបានកើតឡើងជាង៧០០ លើក នៅទូទាំងប្រទេស បណ្តាលឱ្យមនុស្សស្លាប់ និងរបួសជាង៧០នាក់ បំផ្លាញផ្ទះសំបែងជាង៦៧០ខ្នង និងហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀត មានការកើនឡើងបើធៀបទៅនឹងរយៈពេលដូចគ្នាឆ្នាំ២០២៤។

យោងរបាយការណ៍ របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានឱ្យដឹងថា ចាប់ពីខែមករា រហូតដល់ ខែតុលា ឆ្នាំ២០២៥ គ្រោះអគ្គិភ័យបានកើតឡើងចំនួន៧០៤លើក នៅទូទាំងប្រទេស បណ្តាលឱ្យឆេះផ្ទះចំនួន៦៧៩ខ្នង តូបផ្សារ៨៩តូប ឃ្លាំងទំនិញចំនួន ២៤ កន្លែង រោងចក្រសិប្បកម្មចំនួន១៣កន្លែង អគាររដ្ឋបាល ១២ កន្លែង បង្កឱ្យស្លាប់មនុស្សចំនួន២៩នាក់ និងរបួសចំនួន ៤៦ នាក់។

ក្នុងចំណោមអ្នកស្លាប់២៩នាក់ ក្នុងនោះនៅរាជធានីភ្នំពេញដោយមានករណីគ្រោះអគ្គិភ័យកើតឡើងចំនួន១៤៦លើក បណ្តាលឱ្យឆេះផ្ទះ១៤០ខ្នង តូបផ្សារ២១តូប ឃ្លាំងទំនិញ១២ រោងចក្រសិប្បកម្ម៥កន្លែង អគាររដ្ឋបាល២កន្លែង ស្លាប់មនុស្ស១៣នាក់និងរបួស២០នាក់។
ក្រៅពីនេះនៅប៉ៃលិនមានម្នាក់ ព្រះសីហនុ៤នាក់ បាត់ដំបង២នាក់ កំពង់ធំ១នាក់ កំពង់ចាម២នាក់ ក្រចេះ១នាក់ ស្ទឹងត្រែង១នាក់ ស្វាយរៀង១នាក់ តាកែវ២នាក់និងកណ្តាល១នាក់។

យោងតាមរបាយការណ៍ដដែលបានបន្តទៀតថា តួលេខនេះបើធៀបទៅនឹងរយៈពេល ១០ ខែ ដូចគ្នា ឆ្នាំ ២០២៤ឃើញថា មានការកើនឡើងខណៈ១០ខែឆ្នាំមុន គ្រោះអគ្គិភ័យបានកើតឡើងចំនួន ៦៥៩ លើក នៅទូទាំងប្រទេស បណ្តាលឱ្យឆេះផ្ទះចំនួន ៧២៥ ខ្នង តូបផ្សារ ១២២ តូប ឃ្លាំងទំនិញចំនួន ២០ កន្លែង រោងចក្រសិប្បកម្មចំនួន ២១ កន្លែង អគាររដ្ឋបាល ១៨ កន្លែង បង្កឱ្យស្លាប់មនុស្សចំនួន ១៥ នាក់ និងរបួសចំនួន ៤៨ នាក់។
បើតាមលោកឧត្ដមសេនីយ៍ឯក នេត វាន់ថា ប្រធាននាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ធ្លាប់បានបញ្ជាក់ឱ្យដឹងថា ដើមចមដែលនាំឱ្យមានគ្រោះអគ្គិភ័យកើតឡើង បណ្ដាលមកពីការឆ្លងចរន្តអគ្គិសនីចំនួន ៤១,៥៥ ភាគរយ ប្រើប្រាស់ភ្លើងចំនួន ៣៨,២៤ ភាគរយ និងក្ដាប់មិនបានចំនួន ២០,២១ ភាគរយ៕
អត្ថបទ ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


