ព័ត៌មានជាតិ
កំពុងបិទក្រុង ឆាបឆេះឃ្លាំងស្តុកសម្ភារៈទូរសព្ទនៅខណ្ឌ៧មករា ផ្អើលទាំងព្រឹក
អគ្គិភ័យឆាបឆេះ ឃ្លាំងស្តុកសម្ភារៈទូរស័ព្ទ និងឆ័ត្រ ត្រូវបានឆេះបង្កការភ្ញាក់ផ្អើលទាំងព្រឹក សមត្ថកិច្ចមូលដ្ឋាន និងខាងការិយាល័យជំនាញ ចុះជួយបាញ់ទឹកអន្តរាគមន៍ភ្លាមៗ។
អគ្គិភ័យនេះ មិនបង្កអោយមានរាលដាលដល់ផ្ទះប្រជាពលរដ្ឋជិតខាងនិងមនុស្សរងរបួសឡើយ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង០៦និង២០នាទីព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ ស្ថិតនៅម្ដុំវត្តព្រះពុទ្ធ ចំណុចផ្ទះលេខ១៩E0 ផ្លូវលេខ១៩៦ ភូមិ៨ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មាន ពីសមត្ថកិច្ចមូលដ្ឋាន នៅមុនពេលកើតហេតុឃើញមានផ្សែងខ្មៅហ៊ុយចេញពីក្នុងឃ្លាំងប្រភេទដែក ប្រកសង្ហសី ភ្លាមៗស្រាប់តែអណ្ដាតភ្លើងខ្មួលឡើងតែម្ដង ខណៈនោះប្រជាពលរដ្ឋរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានទាក់ទងទៅការិយាល័យជំនាញ ចេញរថយន្តពន្លត់អគ្គីភ័យជួយអន្តគមន៍បាញ់ទឹកពន្លត់ ដោយសារតែសម្ភារៈក្នុងឃ្លាំងស្តុកជាគ្រឿងជ័រ ដូច្នះជាហេតុបង្កអោយ មានការឆាបឆេះលឿន មិនងាយគ្រប់គ្រងបានឡើយ និងខូចខាតសំភារឆេះអស់ទាំងស្រុង។
ក្រោយបាញ់ពន្លត់ នគរបាលជំនាញបានអោយដឹងថាតាមការសន្និដ្ឋានជំហានដំបូងមូលហេតុសង្ស័យកើតឡើង ដោយឆ្លងចរន្តអគ្គីសនី ផលលំបាកនៃការជួយបាញ់ពន្លត់បានទាន់ពេលវេលា ដោយសម្ភារៈស្តុកក្នុងឃ្លាំងជាគ្រឿង ទូរស័ព្ទដូចជា ស្រោមទូរស័ព្ទ ដុយសាកទូរស័ព្ទ និងឆ័ត្រធំៗ ជាដើម ៕



-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី