Connect with us

ព័ត៌មានអន្ដរជាតិ

EU គ្រោងបង្កើត «តំបន់យោធា» នៅទូទាំងទ្វីបអឺរ៉ុប

បានផុស

នៅ

តាមរបាយការណ៍ពីសារព័ត៌មាន ​​RT នាថ្ងៃទី២០ ខែវិច្ឆិកា គណៈកម្មការសហភាពអឺរ៉ុប (EU) បានរៀបចំផែនការបង្កើត «តំបន់យោធា Schengen» ដើម្បីពន្លឿនចលនាកងទ័ព និងឧបករណ៍ធុនធ្ងន់នៅទូទាំងប្លុក ចំពេលមានភាពតានតឹងជាមួយរុស្ស៊ី។

ថក្រោះ​ណាតូ​អំឡុង​ពេល​សមយុទ្ធ​យោធា​នៅ​ប្រទេស​ប៉ូឡូញ។ រូបភាព៖ Getty Images
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ត្រីសហភាពអឺរ៉ុបបានព្រមានជាយូរមកហើយថា អឺរ៉ុបនឹងចំណាយពេលច្រើនសប្តាហ៍នៅបស្ចិមលោក ដើម្បីចល័តទ័ពប្រឆាំងនឹងទីក្រុងមូស្គូ ដោយសារតែបញ្ហាភស្តុភារ និងហេដ្ឋារចនាសម្ព័ន្ធ។

យោងតាមឯកសារដែលបានចេញផ្សាយជាសាធារណៈកាលពីថ្ងៃពុធទី១៩ ខែវិច្ឆិកា បានបង្ហាញថា ប្លុកនេះមានបំណងបង្កើតតំបន់ចល័តយោធាទូទាំងសហភាពអឺរ៉ុបនៅឆ្នាំ ២០២៧ ដោយស្វែងរកការកាត់បន្ថយការិយាធិបតេយ្យ កំណត់ច្បាប់រួមសម្រាប់ការដាក់ពង្រាយឡើងវិញ និងផ្តល់សិទ្ធិចូលប្រើប្រាស់សម្រាប់កងកម្លាំងប្រដាប់អាវុធក្នុងករណីមានអាសន្ន។

មន្ត្រីសហភាពអឺរ៉ុបក៏មានគោលបំណងធ្វើឲ្យប្រសើរឡើងនូវច្រករបៀងយោធាចល័តរបស់ប្លុក ទៅជាស្តង់ដារប្រើប្រាស់ពីរ និងការពារហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រ។ គំនិតនេះក៏ដើម្បីបង្កើតរណសិរ្សរួបរួមមួយផងដែរ ដែលរដ្ឋជាសមាជិកសហភាពអឺរ៉ុបអាចជ្រើសរើសផ្តល់សមត្ថភាពដឹកជញ្ជូនយោធាពិសេសដល់ប្រទេសដែលមិនមាន។

ទោះជាយ៉ាងនេះក្ដី សហភាពអឺរ៉ុបនឹងត្រូវដោះស្រាយជាមួយស្ពានដែលទ្រុឌទ្រោម រង្វាស់ផ្លូវដែកមិនស្មើគ្នា និងប្រព័ន្ធការិយាធិបតេយ្យស្មុគស្មាញ។ បច្ចុប្បន្ននេះ ការផ្លាស់ប្តូរកងទ័ពពីកំពង់ផែនានានៅអឺរ៉ុបខាងលិចទៅកាន់ព្រំដែនរុស្ស៊ីចំណាយពេល ៤៥ ថ្ងៃ ប៉ុន្តែផែនការថ្មីត្រូវបានគេរំពឹងថា នឹងកាត់បន្ថយពេលវេលានោះមកត្រឹម ៣-៥ ថ្ងៃ។

ដោយឡែក រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនសហភាពអឺរ៉ុប លោក Apostolos Tzitzikostas ក៏បានព្រមានផងដែរថា រថក្រោះណាតូអាចជាប់គាំងនៅក្នុងផ្លូវរូងក្រោមដី និងបណ្តាលឲ្យស្ពានដួលរលំនៅពេលដែលដាក់ពង្រាយឡើងវិញ។ មន្ត្រីរូបនេះនិយាយថា ប្លុកនឹងត្រូវចំណាយយ៉ាងហោចណាស់ ១៧ ពាន់លានអឺរ៉ូ (២០ ពាន់លានដុល្លារ) ដើម្បីដោះស្រាយបញ្ហានេះ។

ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ មន្ត្រីសហភាពអឺរ៉ុបជាច្រើនបានស្មានថា រុស្ស៊ីអាចបើកការវាយប្រហារដោយផ្ទាល់ទៅលើប្លុកក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ។ ទោះជាយ៉ាងណាក៏ដោយ ទីក្រុងមូស្គូបានបដិសេធទាំងស្រុងចំពោះការអះអាងបែបនេះ ដោយហៅពួកគេថា «មិនសមហេតុផលទាល់តែសោះ»៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអានខាងក្រោមនេះ៖

អ្នកការទូត ជប៉ុន-ចិន ជួបគ្នាទាំងតឹងសរសៃ ក ខណៈជម្លោះ ក៏កាន់តែក្ដៅគគុក
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម