កីឡា
McTominay ឈរលើ Onuachu និង Ronaldo ក្លាយជាកីឡាករលោតបកហ្ស៊ីហ្ស៊ោខ្ពស់បំផុត
ខ្សែបម្រើរបស់ក្រុមជម្រើសជាតិ ស្កុតលែនដ៍ កីឡាករ Scott McTominay បានឡើងឈរលើកីឡាករ Paul Onuachu និង Cristiano Ronaldo ក្លាយជាកីឡាករលោតបកហ្ស៊ីហ្ស៊ោខ្ពស់បំផុតនៅក្នុងពិភពលោក។

Scott McTominay បានបង្ហាញសមត្ថភាពល្អខ្លាំង ជាមួយក្រុមជម្រើសជាតិ ស្កុតលែនដ៍ សម្រាប់ការប្រកួតជម្រុះព្រឹត្តិការណ៍បាល់ទាត់ជើងឯកពិភពលោក World Cup 2026 ប្រចាំតំបន់ អឺរ៉ុប កន្លងទៅ។ រឿងដ៏អស្ចារ្យ កីឡាករ បានស៊ុតបកហ្ស៊ីហ្ស៊ោមួយគ្រាប់សឹងមិនគួរឱ្យជឿ ជួយឱ្យក្រុម ស្កុតលែនដ៍ យកឈ្នះ ដាណឺម៉ាក ៤-២ នៅក្នុងការចុងក្រោយ នៃវគ្គជម្រុះពូល C ហើយជ័យជម្នះនេះ បានធ្វើឱ្យ ស្កុតលែនដ៍ ទទួលបានកៅអីឡើងទៅកាន់ជុំចុងក្រោយពានរង្វាន់ World Cup ជាលើកដំបូង ដោយរាប់ចាប់ពីឆ្នាំ ១៩៩៨ ។

ការស៊ុតបកហ្ស៊ីហ្ស៊ោមួយគ្រាប់នេះរបស់ McTominay មិនត្រឹមតែជាស្ពានជួយចម្លង ស្កុតលែនដ៍ ឡើងទៅជុំចុងក្រោយ World Cup 2026 ប៉ុណ្ណោះទេ ជាមួយគ្នានេះកីឡាកររបស់ក្រុម Napoli វ័យ ២៨ ឆ្នាំ ក៏បានបំបែកកំណត់ត្រារបស់ខ្សែប្រយុទ្ធក្រុម Trabzonspor កីឡាករ Paul Onuachu និងអតីតខ្សែប្រយុទ្ធ Real Madrid កីឡាករ Cristiano Ronaldo ជាកីឡាករលោតបកហ្ស៊ីហ្ស៊ោខ្ពស់ជាងគេបំផុតនៅក្នុងពិភពលោកផងដែរ។
ដើមឡើយកីឡាករ Paul Onuachu ឈរនៅតំណែងលេខ ១ ជាកីឡាករលោតបកហ្ស៊ីហ្ស៊ោខ្ពស់បំផុត ដោយធ្វើបានក្នុងកម្ពស់ ២.៤១ ម៉ែត្រ អំឡុងការប្រកួតរវាងក្រុម Trabzonspor ទល់នឹងក្រុម Fatih Karagümrük នៃក្របខណ្ឌលីគ តួកគី Turkish Süper Lig កាលពីថ្ងៃទី ២៧ ខែ កញ្ញា ឆ្នាំ ២០២៥។

ចំណែក Ronaldo លោតបកហ្ស៊ីហ្ស៊ោ នៅក្នុងការប្រកួតរវាង Real Madrid ទល់នឹង Juventus ក្នុងពាន Champions League កាលពីរដូវកាល ២០១៧-២០១៨ គឺធ្វើបានក្នុងកម្ពស់ ២.៣៨ ម៉ែត្រ។ កំណត់ត្រានេះ បច្ចុប្បន្នត្រូវបានបំបែកដោយ McTominay ហើយ ដោយធ្វើបានក្នុងកម្ពស់ ២.៥៣ ម៉ែត្រ។

ទោះបីជា មិនទាន់មានការទទួលស្គាល់ផ្លូវការក៏ដោយ ប៉ុន្តែកំណត់ត្រាកីឡាករលោតបកហ្ស៊ីហ្ស៊ោខ្ពស់បំផុតក្នុងពិភពលោក គឺកំពុងកាន់កាប់ដោយ McTominay ហើយ ព្រោះគិតត្រឹមបច្ចុប្បន្ន មិនទាន់មានកីឡាករផ្សេងណា លោកបានខ្ពស់ជាងកម្ពស់នេះនោះទេ៕

អត្ថបទ៖ សេម កុសល
ប្រភព៖ ONE Football
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


