ព័ត៌មានជាតិ
អាជ្ញាធរខេត្តកោះកុង ទទូចដល់ពលរដ្ឋចូលរួមគាំពារអនាម័យបរិស្ថានឱ្យស្អាតល្អ
អភិបាលរងខេត្តកោះកុងទទូចដល់ពលរដ្ឋ និងអ្នកពាក់ព័ន្ធ ធ្វើយ៉ាងណាចូលរួមគាំពារអនាម័យបរិស្ថានឱ្យស្អាតល្អ បញ្ចៀសផលប៉ះពាល់ដល់សុខភាព និងលើកកម្ពស់សោភ័ណ្ឌភាព។
ការស្នើឡើងបែបនេះរបស់លោក អន សុធារិទ្ធិ អភិបាលរងខេត្តកោះកុង ក្នុងទិវាអនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកា ២០២៥ ក្រោមប្រធានបទ៖ទម្លាប់ស្អាត គ្រួសារស្អាត បរិស្ថានល្អ។

លោកអភិបាលរងខេត្តបានលើកឡើងថា ទិវាអនាម័យបរិស្ថានឆ្នាំនេះ មិនខុសពីឆ្នាំមុនៗទេ ពោលគឺចង់ពញ្ញាក់ស្មារតីដល់ពលរដ្ឋគ្រប់រូបចូលរួមលើកកម្ពស់តម្លៃបរិស្ថានស្អាត តាមរយៈការមិនបង់ចោលសំរាមពាសវាលពាលកាល។
លោក អន សុធារិទ្ធ ក៏បានពន្យល់នៅថ្ងៃទី២២ ខែវិច្ឆិកា ថា ដើម្បីធានាបាននូវសោភ័ណភាព កិច្ចគាំពារសុខភាពសាធារណៈ និងបរិស្ថាន ចាំបាច់ត្រូវយកចិត្តទុកដាក់ លើកកម្ពស់លើការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ឱ្យបានត្រឹមត្រូវដោយត្រូវវាវចខ្ចប់ និងញែកសំរាម សំណល់រឹង ដែលអាចប្រើប្រាស់ឡើងវិញ ឬកែច្នៃបាន ត្រូវដាក់ដោយឡែកពីសំណល់រឹង ដែលត្រូវបោះចោល។
លោក អន សុធារិទ្ធ បង្ហាញក្តីរំពឹងថា ផ្តើមចេញអំពីសកម្មភាពសម្អាតបរិស្ថាននៅទីសាធារណៈនៅពេលនេះ គឺជាសារមួយ ជំរុញឱ្យកើតមាននូវសកម្មភាពធ្វើអនាម័យ សំអាតបរិស្ថានទូទាំងរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់តម្លៃបរិស្ថានស្អាត ដែលធ្វើឱ្យរាជធានីភ្នំពេញ គ្មានសំរាមរាយប៉ាយ នៅតាមដងផ្លូវ ទីសាធារណៈ ប្រឡាយលូ និងសួនច្បារ រួមចំណែកធ្វើឱ្យ រាជធានីស្អាត មានសោភ័ណភាពស្រស់បំព្រង និងមានផាសុខភាព។


រាជរដ្ឋាភិបាលកម្ពុជា ក្រសួងបរិស្ថាន រដ្ឋបាលខេត្ត មន្ទីរបរិស្ថានខេត្តកោះកុង និងអ្នកពាក់ព័ន្ធនានាបន្ត និងថែរក្សា នូវស្ថិរភាព នយោបាយ សន្តិភាព សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈទូទាំងប្រទេស ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់ នាំឱ្យមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ក្នុងនោះ វិស័យបរិស្ថាន ត្រូវបានចាត់ទុកជាមូលដ្ឋានគ្រឹះ លើការការពារថែរក្សា ធនធានធម្មជាតិ អភិរក្សជីវចម្រុះ គុណភាពបរិស្ថាន (ទឹក ដី ខ្យល់) និងសុខភាព សាធារណៈ។
ហ៊ុន ម៉ារ៉ាឌី ប្រធានមន្ទីរបរិស្ថានខេត្តកោះកុង បានឱ្យដឹងថា ក្រសួង និងមន្ទីរបរិស្ថាន បានយកចិត្តទុកដាក់ធ្វើការងារច្រើនលើការងារផ្សព្វផ្សាយ ការចែកកូនឈើ ធុងសំរាម និងបំផុសស្មារតីដល់ប្រជាពលរដ្ឋនៅតាមទីសាធារណៈ សហគមន៍ សាលារៀន វត្តអារាម និងមណ្ឌលសុខភាពជាដើម ក្នុងគោលបំណងដើម្បីឱ្យមានការចូលរួមលើកកម្ពស់ធ្វើអនាម័យបរិស្ថានឱ្យស្រស់បំព្រងស្អាតល្អ និងបង្កើនសោភ័ណ្ឌភាពទាក់ទាញទៀតផង។

បើតាមលោក ហ៊ុន ម៉ារ៉ាឌី បច្ចុប្បន្ន សារធាតុប្លាស្ទិក បានក្លាយជាកាកសំណល់ដែលមានបរិមាណយ៉ាងច្រើន ហើយកើនឡើងយ៉ាងឆាប់រហ័សគួរឱ្យព្រួយបារម្ភ ដោយសារសារធាតុប្លាស្ទិកគឺវាមិនងាយរលាយ និងបានបង្កផលប៉ះពាល់យ៉ាងខ្លាំងចំពោះសុខភាព សោភ័ណភាពទីក្រុង និងទីប្រជុំជននានា។ ដូច្នេះយើងត្រូវមានការប្រុងប្រយ័ត្នក្នុងការប្រើប្រាស់ និងទុកដាក់ឱ្យបានត្រឹមត្រូវ។
កន្លងទៅថ្មីៗនេះ ក្រសួងបរិស្ថាន តាមរយៈមន្ទីរបរិស្ថានខេត្តកោះកុង បានផ្តល់ជាធុងសំរាមជាង៩០០ធុងចែកជូនដល់សាលារៀន វត្តអារាម និងមណ្ឌលសុខភាព បម្រើការទុកដាក់កាកសំណល់សំរាមទៅតាមប្រភពបានល្អប្រសើរ និងមានសណ្តាប់ធ្នាប់ត្រឹមត្រូវ៕
អត្តបទ៖ សិរីវឌ្ឍនៈ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


