Connect with us

ព័ត៌មានជាតិ

សម្ដេច​សង្ឃ ណយ ច្រឹក និង​ថ្នាក់ដឹកនាំ ធ្វើ​ពិធី​បួងសួង​សុំ​សេចក្តី​សុខ សេចក្តី​ចម្រើន​ជូន​ប្រទេស​ជាតិ

បានផុស

នៅ

សម្តេចព្រះវនរ័តកិត្តិបណ្ឌិត ណយ ច្រឹក សម្ដេចសង្ឃនាយករងទី២ នៃព្រះរាជាណាចក្រកម្ពុជា ព្រះអនុប្រធានអចិន្ត្រៃយ៍​​ថេរៈសភា នៃព្រះពុទ្ធសាសនា និងជាព្រះគ្រូចៅអធិការវត្ត ច័ន្ទបុរីវង្ត ព្រមទាំងឯកឧត្តម ហោ ណាំហុង ឧបនា​យករដ្ឋមន្រ្តី និងលោកជំទាវ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនង​ជា​មួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច លោកជំទាវឧកញ៉ា អ៉ឹង ស៉ីស្រ៊ន និងពុទ្ធបរិស័ទចំណុះជើងវត្ត បានរួមគ្នារៀប​ចំពិធីបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើនជូនដល់ប្រទេសជាតិ នៅថ្ងៃសុក្រ ៥កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ ដែលត្រូវជាថ្ងៃចុងក្រោយនៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ (វារៈឡើង​ស័ក) ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធីនេះអាចប្រព្រឹត្តទៅបាន ដោយទទួលបានការអនុញ្ញាពីសម្តេចតេជោ និងរៀបចំដោយរក្សាគម្លាតបុគ្គល និងគោរពតាមវិធានការរបស់សុខាភិបាល ។ ឆ្លៀតក្នុងឱកាសនោះ សម្តេចព្រះវនរ័តកិត្តិបណ្ឌិត ណយ ច្រឹក ក៏បានបួងសួងសូមឲ្យប្រទេសជាតិសឹចក្តីសុខ សេចក្តីចម្រើន មានសេដ្ឋកិច្ចរីកចម្រើនល្អ មានការវិនិយោគកាន់តែច្រើន ក្រោមការដឹកនាំរបស់សម្តេច ជាពិសេស សូមឲ្យប្រជាពលរដ្ឋខ្មែរទាំងអស់ទទួលបាននូវសុភមង្គគ្រប់ៗក្រុមគ្រួសារ ។ ម៉្យាងទៀតសូមឲ្យប្រ​ទេស​ជាតិរួចផុតពីជម្ងឺឧបទ្រពចង្រៃ ដូចជា ជំងឺកូវីដសូមឲ្យសាបរលាបពីព្រះរាជាណាចក្រកម្ពុជា និងបានឧទ្ទិសបុណ្យកុសលជូនដល់ដួងវិញ្ញាណក្ខន្ធអ្នកដែលបានទទួលមរណភាពដោយសារកូវីដ១៩ បានទៅកាន់សុគតិភពកុំបីឃ្លៀង​ឃ្លាត​ឡើយ ។

ជាកិច្ចបន្ត សម្តេចព្រះវនរ័តកិត្តិបណ្ឌិត ណយ ច្រឹក ក៏បានប្រសិទ្ធិពរជ័យថ្វាយព្រះមហាក្សត្រ ព្រះមហាក្សត្រី ជាសម្តេចម៉ែ សម្តេចយាយ សម្តេចយាយទួត មុនីនាថ សីហនុ និង ប្រគេនពរដល់ព្រះសង្ឃគ្រប់ព្រះអង្គ និង ជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ កម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ថ្នាក់ដឹកនាំ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា ព្រមទាំងប្រជាពលរដ្ឋ នៅទូទាំងប្រទេស សូមឲ្យជួបសេចក្តីសុខ សន្តិភាព និងសេចក្តីចម្រើនគ្រប់ៗគ្នាជារៀងរហូតទៅ៕

អត្ថបទ ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៧ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២២ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១០ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម