ព័ត៌មានជាតិ
អាជ្ញាធរសង្កាត់អូរឫស្សី ២ ចុះណែនាំម្ចាស់អាជីវកម្ម ១១ ទីតាំង ដកហូតស្លាកយីហោដាក់លើចិញ្ចើមផ្លូវ
អាជ្ញាធរសង្កាត់អូរឫស្សី ២ បានដឹកនាំកម្លាំងចម្រុះ ចុះរៀបចំសណ្ដាប់ធ្នាប់សាធារណៈតាមដងផ្លូវ ក្នុងមូលដ្ឋានសង្កាត់ និង ណែនាំម្ចាស់អាជីវកម្ម ហាមមិនឲ្យមានការដាក់តាំងលក់លើចិញ្ចើមផ្លូវសាធារណៈ។

កាលពីថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០២៥ កម្លាំងនគរបាលប៉ុស្តិ៍អូរឫស្សីទី ២ សហការជាមួយកម្លាំងប្រជាការពារសង្កាត់ ចុះរៀបចំសណ្ដាប់ធ្នាប់នៅតាមដងផ្លូវលេខ ១៦៤ បណ្តោយផ្លូវ សាលាបឋមសិក្សាបាក់ទូក និងណែនាំដល់ម្ចាស់អាជីវកម្ម បានចំនួន ១១ ទីតាំង ធ្វើការដកស្លាកយីហោដែលដាក់នៅលើចិញ្ចើមផ្លូវ និងបណែនាំមិនឲ្យដាក់លើផ្លូវថ្មើជើងបន្តទៀតទេ។


គួររំលឹកផងដែរថា លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានណែនាំឲ្យអភិបាលខណ្ឌទាំង ១៤ យកចិត្តទុកដាក់ឲ្យបានខ្ពស់បំផុតលើការដោះស្រាយការកកស្ទះចរាចរណ៍ ពិសេសការចតយានយន្តគ្មានសណ្តាប់ធ្នាប់ ការរំលោភបំពានទ្រូងផ្លូវ និងចិញ្ចើមផ្លូវពីសំណាក់អាជីវករមួយចំនួន។

ក្នុង ១ សប្តាហ៍ កន្លងមកនេះ នៅរាជធានីភ្នំពេញ មានការកកស្ទះចរាចរណ៍យ៉ាងខ្លាំង ពិសេសនៅលើបណ្តោយផ្លូវធំៗ និងផ្លូវចេញចូលរាជធានីភ្នំពេញ។ តាមការសិក្សា ការកកស្ទះចរាចរណ៍នេះ បណ្តាលមកពីការចតយានយន្តមិនមានសណ្តាប់ធ្នាប់ និងមួយចំនួនទៀតមកពីពលរដ្ឋមកពីប្រទេសថៃ និងបណ្តាខេត្តផ្សេងៗ ទៀត សម្រុកមកភ្នំពេញ ដើម្បីរកការងារធ្វើ។


ជាមួយគ្នាផងដែរ អាជ្ញាធរសង្កាត់ នឹងនៅតែបន្តចុះរៀបចំសណ្ដាប់ធ្នាប់ របៀបរៀបរយតាមទីសាធារណៈ នៅបណ្តោផ្លូវផ្សេងៗ ទៀត ក្នុងមូលដ្ឋាន ដូច្នេះសង្ឃឹមថា អាជីវករដែលលក់ដូរនៅតាមចិញ្ចើមផ្លូវ ព្រមសហការជាមួយអាជ្ញាធរទាំងអស់គ្នា ដើម្បីធានាបាននូវសន្តិសុខសណ្ដាប់ធ្នាប់អនាម័យល្អក្នុងមូលដ្ឋាន៕
ដោយ ៖ ម៉េង
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


