Connect with us

ព័ត៌មានអន្ដរជាតិ

លោក គីម៖ កងទ័ពអាកាសកូរ៉េខាងជើងនឹងទទួលបាន«ទ្រព្យសម្បត្តិយោធាយុទ្ធសាស្ត្រថ្មី»

បានផុស

នៅ

មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានថ្លែងថា កងទ័ពអាកាសរបស់ប្រទេសខ្លួន​នឹងត្រូវបានបំពាក់ដោយ «ទ្រព្យសម្បត្តិយោធាយុទ្ធសាស្ត្រថ្មី» ចំពេលភាពតានតឹងតាមព្រំដែនអន្តរកូរ៉េកំពុងកើនឡើង។

លោក គីម ជុងអ៊ុន និង​កូនស្រី (រូបថត៖ KCNA)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​ទីភ្នាក់ងារសារព័ត៌មាន KCNA ថ្លែងនៅក្នុងព្រឹត្តិការណ៍រំលឹកខួបលើកទី៨០របស់កងទ័ពអាកាសកាលពីថ្ងៃសុក្រ​ទី​២៨​ខែ​វិច្ឆិកា​ លោកគីម អមដោយកូនស្រី និងជាអ្នកស្នងតំណែងជាក់ស្តែងរបស់លោក គឺកញ្ញា ជូ អេ មិនបានបញ្ជាក់ពីលក្ខណៈនៃទ្រព្យសម្បត្តិថ្មីនោះទេ ប៉ុន្តែបាននិយាយថា កងកម្លាំងនេះនឹងទទួលយក «កាតព្វកិច្ចសំខាន់ថ្មីមួយ»។

លោកគីម បាននិយាយថា កងទ័ពអាកាសត្រូវតែទប់ទល់នឹង «ទង្វើចារកម្ម និងការបង្កហេតុផ្នែកយោធាដែលអាចកើតមាន» ខណៈរូបភាពនៃប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានបង្ហាញអ្នកទាំងពីរបានមើលការធ្វើ​សមយុទ្ធផ្លូវអាកាស។

សេចក្តីប្រកាសនេះ បានកើតឡើងបន្ទាប់ពីទីក្រុងព្យុងយ៉ាងបានបដិសេធម្តងហើយម្តងទៀតក្នុងការចូលរួមក្នុងការចរចាយោធាដែលស្នើឡើងដោយទីក្រុងសេអ៊ូល ដើម្បីទប់ស្កាត់ការប៉ះទង្គិចដោយចៃដន្យ។ ប្រទេសកូរ៉េខាងត្បូងបានព្រមានអំពីអស្ថិរភាពដែលកំពុងកើនឡើង បន្ទាប់ពីបានរកឃើញការរំលោភចូលរបស់កងទ័ពកូរ៉េខាងជើង និងអ្វីដែលប្រធានាធិបតី លោក Lee Jae Myung បានហៅថា «វិធានការជ្រុលនិយម» រួមទាំងការដំឡើងរបងលួសបន្លាបីជាន់តាមបណ្តោយព្រំដែន។

លោក Lee បាននិយាយថា «រាល់កិច្ចសន្ទនាទាំងអស់ត្រូវបានកាត់ផ្តាច់»។ លោកបន្តថា «យើងមិនដឹងថា ការប៉ះទង្គិចដោយចៃដន្យអាចកើតឡើងនៅពេលណាទេ»៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម