ព័ត៌មានអន្ដរជាតិ
ប្រព័ន្ធអាវុធចំនួន៥ ចាត់ទុកថាជា «សត្រូវ» ធំរបស់នាវាផ្ទុកយន្តហោះ អាមេរិក
ប្រព័ន្ធអាវុធចំនួន៥ដែលត្រូវបានចាត់ទុកថាជា «សត្រូវ» របស់នាវាផ្ទុកយន្តហោះអាមេរិកគឺ មីស៊ីលល្បឿនលឿនជាងសំឡេង, មីស៊ីលបាលីស្ទិកប្រឆាំងនាវា, ទូកអត្តឃាតដែលផ្ទុកដោយគ្រឿងផ្ទុះ, មីស៊ីលបញ្ជានាវាទំនើបប្រឆាំងនាវា និងយន្តហោះគ្មានមនុស្សបើក។ អាវុធទាំងនេះបង្កការគំរាមកំហែង ពីព្រោះវាពិបាករកឃើញ និងស្ទាក់ចាប់ អាចបាញ់ចេញពីវេទិកាផ្សេងៗ និងអាចបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរ។
យោងតាម គេហទំព័រព័ត៌មានបច្ចេកវិទ្យា Slashgear បានចេញផ្សាយការពិនិត្យឡើងវិញដោយរាយបញ្ជីអាវុធដែលមានសមត្ថភាព អាចលិចនាវាផ្ទុកយន្តហោះរបស់កងទ័ពជើងទឹកអាមេរិក។

១. មីស៊ីលល្បឿនលឿនជាងសំឡេង
មីស៊ីលទាំងនេះអាចធ្វើចលនាមិនអាចទាយទុកជាមុនបានក្នុងល្បឿន Mach 5 (ច្រើនជាង ៦,០០០ គីឡូម៉ែត្រក្នុងមួយម៉ោង) ដែលធ្វើឲ្យពួកវាពិបាកខ្លាំងណាស់សម្រាប់ការការពារនាវាផ្ទុកយន្តហោះក្នុងការតាមដាន និងស្ទាក់ចាប់។ ដោយមានម៉ាស់ចាប់ពីរាប់រយគីឡូក្រាម រហូតដល់ច្រើនតោន បូករួមទាំងក្បាលគ្រាប់ ការវាយប្រហារយ៉ាងច្បាស់លាស់អាចបណ្តាលឲ្យខូចខាតយ៉ាងធ្ងន់ធ្ងរដល់នាវាផ្ទុកយន្តហោះ។
រុស្ស៊ី និងចិន បច្ចុប្បន្នគឺជាប្រទេសពីរដែលកំពុងដាក់ពង្រាយមីស៊ីលប្រឆាំងនាវាល្បឿនលឿនជាងសំឡេង។ មីស៊ីល 3M22 Zircon របស់ទីក្រុងមូស្គូអាចឈានដល់ល្បឿន Mach 9 (១១,១១៣គីឡូម៉ែត្រក្នុងមួយម៉ោង) ខណៈដែលមីស៊ីល DF-ZF របស់ទីក្រុងប៉េកាំង អាចឈានដល់ល្បឿនរហូតដល់ Mach 10 (១២,៣៤៨គីឡូម៉ែត្រក្នុងមួយម៉ោង)។
២. មីស៊ីលបាលីស្ទិកប្រឆាំងនាវា (ASBMs)
ត្រូវបានរចនាឡើងជាពិសេសដើម្បីកំណត់គោលដៅនាវាធំៗ ASBM ដូចជា DF-21D របស់ចិន អាចត្រូវបានបាញ់ចេញពីដី ឬនាវា ហើយបង្កបញ្ហាប្រឈមយ៉ាងសំខាន់ដល់ប្រព័ន្ធការពារនាវាផ្ទុកយន្តហោះ។ ល្បឿនលឿន និងគន្លងរបស់វាធ្វើឲ្យពួកវាពិបាកទប់ទល់ ដូចដែលបានឃើញនៅក្នុងមីស៊ីល «Carrier Killer» ដែលបានលើកឡើងដោយ The National Interest។
៣. មីស៊ីលផ្លោងធន់ធ្ងន់ Torpedo
យោងតាមអ្នកជំនាញយោធា មីស៊ីលផ្លោងធន់ធ្ងន់ Torpedo គឺជាការគំរាមកំហែងចម្បងចំពោះនាវាចម្បាំងគ្រប់ប្រភេទ ប៉ុន្តែមិនមែនមីស៊ីលផ្លោងទាំងអស់សុទ្ធតែមានកម្លាំងខ្លាំងគ្រប់គ្រាន់ ដើម្បីលិចនាវាផ្ទុកយន្តហោះដ៏ធំមួយនោះទេ។ លុះត្រាតែវាបាញ់ជាបន្តបន្ទាប់ឬបាញ់ចេញក្នុងពេលតែមួយ។
ជាទូទៅមីស៊ីល torpedo របស់អាមេរិក Mark 48 អាចបំបែកនាវាពិឃាតជាពីរយ៉ាងងាយក្នុងអំឡុងពេលសមយុទ្ធ RIMPAC ឆ្នាំ ២០០៨។ ជាការពិតណាស់ កងទ័ពជើងទឹកអាមេរិកមិនចង់ប្រើមីស៊ីល Mark 48 ដើម្បីសាកល្បងលើនាវាផ្ទុកយន្តហោះរបស់ខ្លួនទេ ប៉ុន្តែនៅមានមីស៊ីល torpedo លើពិភពលោកដែលមានថាមពលស្មើគ្នា ដូចជាមីស៊ីល Type 65 របស់រុស្ស៊ី និងនិងយន្តហោះចម្បាំង Yu-6 របស់ចិន។
៤. ទូកអត្តឃាតដែលផ្ទុកដោយគ្រឿងផ្ទុះ
នេះគឺជាវិធីសាស្ត្របុរាណ និងសាមញ្ញបំផុត ដោយប្រើប្រាស់កប៉ាល់ដែលផ្ទុកដោយគ្រឿងផ្ទុះដើម្បីបុកនាវាផ្ទុកយន្តហោះ។ នៅឆ្នាំ២០០០ ភេរវករពីរនាក់បានបុកទូកតូចមួយដែលផ្ទុកគ្រាប់បែកចូលទៅក្នុងនាវាពិឃាត USS Cole ដែលបណ្តាលឱ្ឲ្យមានរន្ធទទឹង ១២ ម៉ែត្រនៅក្នុងតួនាវាចម្បាំង ដោយបានសម្លាប់មនុស្ស១៧នាក់ និងរបួស ៤០ នាក់ផ្សេងទៀត។ តាមទ្រឹស្តី កប៉ាល់ដែលមានទំហំប៉ុននាវាដឹកប្រេងដែលផ្ទុកដោយគ្រឿងផ្ទុះ ក៏អាចលិចនាវាផ្ទុកយន្តហោះបានទាំងស្រុងដូចគ្នាដែរ។
៥. យន្តហោះគ្មានមនុស្សបើកធ្វើអត្តឃាត (UAVs)
មេរៀនមួយដែលរៀនពីជម្លោះអ៊ុយក្រែនគឺថា យន្តហោះគ្មានមនុស្សបើកធ្វើអត្តឃាត (UAV) ឬយានយន្តក្រោមទឹកគ្មានមនុស្សបើក (UUV) បានក្លាយជាការគំរាមកំហែងដ៏ធំបំផុតនៅក្នុងបរិយាកាសប្រយុទ្ធសម័យទំនើ។ ពួកវាអាចត្រូវបានប្រើដើម្បីវាយប្រហារគោលដៅគ្រប់ប្រភេទ និងបម្រើគោលបំណងយុទ្ធសាស្ត្រផ្សេងៗគ្នាជាច្រើនក្នុងតម្លៃទាបបំផុត
ជាការពិតណាស់ យន្តហោះគ្មានមនុស្សបើកអត្តឃាតតែមួយគ្រឿងមិនអាចធ្វើអ្វីបានចំពោះនាវាផ្ទុកយន្តហោះយក្សនោះទេ។ ប៉ុន្តែការវាយប្រហារជាហ្វូង ដោយយន្តហោះគ្មានមនុស្សបើកជាច្រើនអាចបំផ្លាញផ្នែកខ្លះនៃនាវាផ្ទុកយន្តហោះ ដែលធ្វើឲ្យរចនាសម្ព័ន្ធនាវាចុះខ្សោយ រហូតដល់វាប្រឈមនឹងហានិភ័យនៃការលិចបាន។
ក្រៅពីអាវុធសំខាន់ៗខាងលើ អាវុធនុយក្លេអ៊ែរក៏ជាមធ្យោបាយមួយដើម្បីបំផ្លាញគោលដៅណាមួយ ហើយនាវាផ្ទុកយន្តហោះក៏មិនមានករណីលើកលែងដែរ។ នៅក្នុងការធ្វើតេស្តឆ្នាំ ១៩៤៦ កងទ័ពជើងទឹកអាមេរិកបានប្រើគ្រាប់បែកនុយក្លេអ៊ែរ Baker ទម្ងន់ ២១ គីឡូតោន ដើម្បីលិចនាវា USS Saratoga។
អ្នកខ្លះជឿថា នាវាផ្ទុកយន្តហោះចាស់ដូចជា Saratoga មិនអាចប្រៀបធៀបទៅនឹងនាវាផ្ទុកយន្តហោះ Nimitz ឬ Ford ថ្នាក់នោះទេ ប៉ុន្តែគួរកត់សម្គាល់ថា អាវុធនុយក្លេអ៊ែរទំនើបបំផុតនៅលើពិភពលោក មានកម្លាំងផ្ទុះអតិបរមារហូតដល់ ៣៤០ គីឡូតោន៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអានខាងក្រោមនេះ៖
ជំនិតលោក ហ្សេលេនស្គី ផ្ទុះកំហឹងឡើងមក ក្រោយត្រូវបង្ខំឲ្យលាលែងតំណែង
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


