ព័ត៌មានជាតិ
ក្រសួងមហាផ្ទៃបញ្ចេញផែនការយុទ្ធសាស្រ្តដើម្បីគ្រប់គ្រង និងអភិវឌ្ឍន៍មន្ត្រីក្រោមឱវាទដោយគុណវុឌ្ឍិ និងសមត្ថភាព
ក្រសួងមហាផ្ទៃ បញ្ចេញនូវផែនការយុទ្ធសាស្ត្ររយៈពេល៥ឆ្នាំរបស់ខ្លួន ក្នុងការគ្រប់គ្រង និងអភិវឌ្ឍន៍មន្ត្រីក្រោមឱវាទ ដើម្បីធានាថា ក្រសួងមហាផ្ទៃមានធនធានមនុស្សកាន់តែប្រសើរ ដែលមានគុណវុឌ្ឍិ សមត្ថភាព និងក្រមសីលធម៌វិជ្ជាជីវៈ។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា ជំរុញឱ្យអង្គភាពពាក់ព័ន្ធអនុវត្តផែនការយុទ្ធសាស្ត្រនេះឱ្យបានគត់មត់។

ការជំរុញរបស់លោករដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្វើឡើងតាមរយៈពិធីផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រស្ដីពីការគ្រប់គ្រង និងអភិវឌ្ឍន៍ធនធានមនុស្ស រយៈពេល៥ឆ្នាំ (២០២៦-២០៣០) របស់ក្រសួងមហាផ្ទៃ ដែលរៀបចំឡើងកាលពីរសៀលថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ នៅទីស្តីការក្រសួងមហាផ្ទៃ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ អង្គភាពចំណុះក្រសួង ថ្នាក់ដឹកនាំរដ្ឋបាលរាជធានីខេត្ត និងមន្ត្រីជំនាញ។

បើតាមលោកនាយឧត្តមសេនីយ៍ សេង ផល្លី អគ្គនាយកអគ្គនាយកដ្ឋានធនធានមនុស្ស នៃក្រសួងមហាផ្ទៃ ចក្ខុវិស័យនៃផែនការយុទ្ធសាស្ត្រនេះ គឺជំរុញឱ្យក្រសួងមហាផ្ទៃមានធនធានមនុស្សកាន់តែល្អប្រសើរ ដែលមានគុណវុឌ្ឍិ សមត្ថភាព ក្រមសីលធម៌វិជ្ជាជីវៈ ឆន្ទៈមោះមុត និងមនសិការការងារ ដើម្បីលើកកម្ពស់អភិបាលកិច្ចល្អ និងបំពេញបេសកកម្មស្នូលរបស់ខ្លួនក្នុងការគ្រប់គ្រងរដ្ឋបាលដែនដី រក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ឱ្យសម្រេចបានជោគជ័យប្រកបដោយនិរន្តរភាព និងចីរភាព ព្រមទាំងផ្តល់សេវាសាធារណៈ និងសេវារដ្ឋបាលជូនប្រជាពលរដ្ឋឱ្យបានកាន់តែល្អប្រសើរ មានប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព តម្លាភាព បរិយាបន្ន និងសមធម៌។

លោកនាយឧត្តមសេនីយ៍ បានបន្តថា ផែនការនេះមានគោលបំណងលើកកម្ពស់ប្រសិទ្ធភាពការគ្រប់គ្រងធនធានមនុស្ស សមត្ថភាព និងក្រមសីលធម៌វិជ្ជាជីវៈរបស់មន្ត្រីនគរបាលជាតិ មន្ត្រីរាជការស៊ីវិល និងមន្ត្រីពន្ធនាគារ ឱ្យកាន់តែល្អប្រសើរក្នុងការបំពេញភារកិច្ចស្នូលរបស់ខ្លួន ដើម្បីបម្រើប្រជាពលរដ្ឋឱ្យរស់នៅប្របកដោយសុខសន្តិភាព ព្រមទាំងមានការពេញចិត្ត និងជឿជាក់ចំពោះការផ្ដល់សេវាដែលស្ថិតក្នុងដែនសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ និងរដ្ឋបាលថ្នាក់ក្រោមជាតិ។
ថ្លែងក្នុងឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រី ស សុខា លើកឡើងថា ផែនការយុទ្ធសាស្ត្រនេះរៀបចំឡើងដើម្បីឆ្លើយតបនឹងមុំទី២នៃយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល គឺធ្វើយ៉ាងណាកសាងធនធានមនុស្ស ដោយសមត្ថភាព ជំនាញ ឆន្ទៈ ម្ចាស់ការ និងក្រមសីលធម៌វិជ្ជាជីវៈ ស្របតាមតួនាទី និងការទទួលខុសត្រូវ។

ប្រមុខក្រសួងមហាផ្ទៃ ចាត់ទុកផែនការនេះ ជាសមិទ្ធផលថ្មីបន្ថែមទៀតរបស់ក្រសួង ដែលជាផែនទីបង្ហាញផ្លូវ និងជាត្រីវិស័យតម្រង់ទិសសម្រាប់អង្គភាពចំណុះក្រសួងមហាផ្ទៃ ក៏ដូចជាអង្គភាពពាក់ព័ន្ធនានា យកទៅអនុវត្ត ដើម្បីឱ្យអង្គភាពនីមួយៗមានធនធានមនុស្សសមស្របទៅតាមតម្រូវការជាក់ស្តែងក្នុងការបំពេញភារកិច្ចស្នូលរបស់ខ្លួន។
លោកបានណែនាំឱ្យអង្គភាពចំណុះក្រសួងមហាផ្ទៃ ត្រូវអនុវត្តតាមផែនការយុទ្ធសាស្ត្រនេះ ប្រកបដោយប្រសិទ្ធភាព និងគត់មត់ជាទីបំផុត។
ផែនការយុទ្ធសាស្ត្រស្ដីពីការគ្រប់គ្រង និងអភិវឌ្ឍន៍ធនធានមនុស្សនេះ ត្រូវបានលោក ស សុខា ប្រកាសដាក់ឱ្យអនុវត្តកាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥៕
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


