Connect with us

ព័ត៌មានជាតិ

អង្គភាពCMAC រក​ឃើញ​គ្រាប់បែក​ចង្កោម​២៥គ្រាប់ ដែល​ជា​សំណល់​សង្គ្រាម​៥ថ្ងៃ​ (២៤-២៨) ខែកក្កដា

បានផុស

នៅ

ភ្នំពេញ ៖ នៅថ្ងៃទី១-២​ ខែធ្នូ​ ឆ្នាំ២០២៥នេះ​ កម្លាំងអង្គភាពCMAC បានបោស​សម្អាត​តំបន់​រងផលប៉ះពាល់ដោយសារ​សង្គ្រាម​២៤-២៨​ ខែកក្កដា​ ឆ្នាំ២០២៥​ ជាតំបន់គ្រាប់បែកចង្កោម​ ស្ថិតនៅភូមិតាមាន់សែនជ័យ​ ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ បាន​រុករកឃើញ​គ្រាប់បែកចង្កោមចំនួន២៥គ្រាប់ ប្រភេទM46 បាញ់​ចេញ​ពីគ្រាប់កាំភ្លេីងធំ១៥៥មម នេះ​បើតាម​លោក ហេង រតនា ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​ជា​អគ្គនាយក​មជ្ឈមណ្ឌល​សកម្មភាពកំចាត់មីន​កម្ពុជា ហៅកាត់ថា ស៊ីម៉ាក់ (CMAC) បានសរសេរលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសបុក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​បាន​លើក​ឡើង​ថា ក្រៅពីអនុសញ្ញាអន្តរជាតិនៃហាមឃាត់ប្រេីប្រាស់អាវុធនុយក្លេអ៊ែរ​ មានអនុសញ្ញាអន្តរជាតិសំខាន់ៗចំនួន៣ទៀតត្រូវបានអន្តរជាតិរួមគ្នាហាមឃាត់និងរឹតបន្តឹងហាមប្រេីប្រាស់ក្នុងការធ្វេីសង្គ្រាមរួមមាន៖

១.​ អនុសញ្ញាអន្តរជាតិហាមប្រាមការប្រេីប្រាស់អាវុធគីមី​(កម្ពុជា+ថៃ)​ ជារដ្ឋភាគី​

២.​ អនុសញ្ញាអន្តរជាតិហាមប្រាមការប្រេីប្រាស់គ្រាប់បែកចង្កោម​ (កម្ពុជា+ថៃ)​ មិនមែនជារដ្ឋភាគី​ ប៉ុន្តែកម្ពុជាមិនបានប្រេីប្រាស់ក្នុងសង្គ្រាមជាមួយថៃឡេីយ​ រីឯថៃបានប្រេីប្រាស់មកលេីកម្ពុជា។

៣.​ អនុសញ្ញាអន្តរជាតិហាមប្រាមការប្រេីប្រាស់គ្រាប់មីនប្រឆាំងមនុស្ស​(កម្ពុជា+ថៃ)​ ជារដ្ឋភាគី។

លោក​បាន​បន្ថែមទៀត​ថា ខ្ញុំ​សូម​អំពាវ​នាវ​ដល់ប្រជាពលរដ្ឋ​នៅ​តំបន់​រងផលប៉ះពាល់ដោយសារ​សង្គ្រាមជាមួយថៃទាំង៧៧ភូមិ​ នៅខេត្តឧត្តរមានជ័យ​ និងខេត្តព្រះវិហារ​ មេត្តាប្រុងប្រយត្ន័ខ្ពស់បំផុត​ជា​មួយ​គ្រាប់បែកចង្កោមជាសំណល់សង្គ្រាមថ្មីៗនេះ​។ សូមរំលឹកថា​ កាលពីថ្ងៃទី២៥​ ខែតុលា​ កន្លងទៅនេះ​ មាន​កុមារា​អាយុ១០ឆ្នាំម្នាក់​បាន​ផ្ទុះគ្រាប់បែក​ចង្កោម​បែប​នេះ​ស្លាប់​ និង​ឪពុក​រងរបួស​ធ្ងន់ធ្ងរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម